Griezmann ​បំបែក​កំណត់ត្រា​ជាង​៤០​ឆ្នាំ​ ​របស់​ក្លឹប​ Atletico Madrid

  • 2017-02-22 01:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann ​​បាន​បំបែក​​កំណត់ត្រា​​រយៈពេល​៤៣​ឆ្នាំ​ របស់​ក្លឹប​ Atletico Madrid ​ដោយ​ក្លាយ​ជា​​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ ​ក្នុង​ពាន​រង្វាន់​កំពូល​អឺរ៉ុប។

Antoine Griezmann តារា​ឆ្នើម​ក្រុម​ Atletico អបអរ ក្រោយ​ស៊ុត​ចូល​យប់​មិញ

កីឡាករ​ជម្រើស​ជាតិ​បារាំង​ បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​២ ​​​​រួម​ចំណែក​ជួយ​ឲ្យ​ Atletico ឈ្នះ​ Bayer Leverkusen ​៤-២ ​នៅ​ UEFA Champions League ​​វគ្គ​១៦​ក្រុម ជើង​ទី​១ នៅ​ទឹកដី​អាល្លឺម៉ង់​យប់​មិញ។ ១គ្រាប់​នេះ​មាន​ន័យ​ថា ​ជា​គ្រាប់​បាល់​ទី​១៣​របស់​គេ ​​ក្នុង​ពាន​រង្វាន់​​អឺរ៉ុប​ ​​និង​បំបែក​កំណត់ត្រា​វីរបុរស​ក្លឹប​ Atletico ​លោក​ Luis Aragones ​ដែល​ធ្លាប់​ស៊ុត​បាន​១២​គ្រាប់ នៅ​ចន្លោះ​ឆ្នាំ​១៩៦៤-១៩៧៤។

ស្ថិត​ក្នុង​វ័យ​ទើប​២៥​ឆ្នាំ ​Griezmann ​អាច​នឹង​បង្កើន​កំណត់ត្រា​នេះ​​ដាច់​កាន់​តែ​ឆ្ងាយ​ទៀត​ ប៉ុន្តែ​រូប​គេ​នឹង​បាត់​ឱកាស​ល្អ​នេះ​ បើ​សិន​ជា​ចាក​ចេញ​ទៅ​ក្លឹប​បិសាច​ក្រហម​ Manchester United ​​ក្រោយ​ចប់​រដូវ​កាល​នេះ​ ដូច​ពាក្យ​ចចាមអារ៉ាម​បាន​លើក​ឡើង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម