ពហុកីឡដ្ឋាន​មរតក​តេជោ​​ដំណាក់​កាល​ទី​១​​នឹង​សម្ពោធ​ថ្ងៃ​ទី​៤​ មេសា​

  • 2017-02-22 03:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​ដំណាក់​កាល​ទី​១​នឹង​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ ខណៈ​តាម​គម្រោង​សាង​សង់​នឹង​បញ្ចប់​នា​ខែ​មីនា​ខាង​មុខ​នេះ។

ការ​កសាង​ដំណាក់​កាល​ទី​១​មាន៖​

  • ទីលាន​ហែល​ទឹក​ ​
  • តារាង​បាល់បោះ​
  • តារា​បាល់ទះ​
  • ទី​លាន​ហ្វឹកហាត់​
  • អគារ​ស្នាក់​នៅ​របស់​អត្តពលិក
ទីលាន​ហែល​ទឹក​ (រូបភាព​កសាង​កាល​ពី​ឆ្នាំ២០១៥)

ឯក​ឧត្តម​ វ៉ាត់ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​ថា​ ដំណាក់​កាល​​ទី​១​នៃ​​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​កំពុង​កសាង​ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ នឹង​ដាក់​សម្ពោធ​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ថ្ងៃ​ទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៧​ខាង​មុន​នេះ​ហើយ។ ការ​កសាង​ដំណាក់​ទី​១​នឹង​ត្រូវ​បញ្ចប់​នា​​ខែ​មីនា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ។ ដំណាក់​កាល​ទី​២​ នឹង​ចាប់​ផ្តើម​កសាង​ បន្ទាប់​​ពី​​បញ្ចប់​​ដំណាក់​កាល​ទី​១។

ទី​លាន​ក្នុង​សាល (រូបភាព​កសាង​កាល​ពី​ឆ្នាំ២០១៥)

តាម​ឲ្យ​ដឹង​ពី​សម្ដេច​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ក្នុង​ឱកាស​ដែល​សម្តេច​ទទួល​ពាន​​រង្វាន់​ IOC President's Trophy ​​ថា​ ​ថ្ងៃ​ទី​៤​ ខែ​មេសា​ ជា​ពេល​ដែល​សម្តេច​ផ្តោត​លើ​​ចំណុច​សំខាន់​​៣​​​​គឺ​​ ​ទី​១-បុក​គ្រឹះ​រាល់​​អគារ​កីឡា​​ដែល​​គ្រោង​សាង​សង់ ទី​២-សម្ពោធ​គ្រប់​អគារ​កីឡា​​ដែល​បាន​សាង​សង់​រួច​រាល់​ និង ​ទី​​៣-​ទទួល​ទាន​អាហារ​​ជួប​ជុំ​ជា​មួយ​មហា​គ្រួសារ​កីឡា​កម្ពុជា​។

អគារស្នាក់នៅ​របស់​អត្តពលិក (រូបភាព​កសាង​កាល​ពី​ឆ្នាំ២០១៥)

​ដំណាក់​កាល​ទី​២​ដែល​មាន​ពហុ​កីឡដ្ឋាន​ធំ​សំខាន់​ជាង​គេ​ និង​ដំណាក់​កាល​ទី​៣​មាន​ទី​លាន​កីឡា​មួយ​ចំនួន​ទៀត​។ ពហុកីឡដ្ឋាន​​ជាតិ​ថ្មី​នេះ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ឫស្សីកែវ​ លើ​ផ្ទៃ​ដី​ប្រមាណ​៨៣​ហិកតា៕

វីដេអូ​គម្រោង​កសាង​ដំណាក់​កាល​ទី​២

ចុចអាន​​ព័ត៌មាន​ជា​ច្រើន​ទៀត៖ ពហុកីឡដ្ឋាន​មរតក​តេជោ

អត្ថបទ៖ ជាន ចាន់រ៉ា