ប្រាសាក់​ ​ប្រកាស​ប្ដូរ​និមិត្តសញ្ញា​ ​ជា​ផ្លូវការ

  • 2017-02-22 14:24:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ជំនួប​ជា​មួយ​ឯកឧត្ដម​ ​អ៊ុក ប្រជា​ ​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រាសាក់​ ​បាន​ឯកភាព​ដក​និមិត្ត​សញ្ញា​ប្រាក់​រៀល "៛" ចេញ​ពី​ឡូហ្គោ​របស់​ខ្លួន​ ​និង​ជំនួស​វិញ​ដោយ​ពាក្យ "ប្រាសាក់" ។

តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រាសាក់​ ​លោក​ ​សាយ សូនី​ ​បង្ហាញ​ថា​ការ​កែ​តម្រូវ​ម៉ាក​ពាណិជ្ជកម្ម​របស់​ខ្លួន​ ​ដោយ​ដក​និមិត្ត​សញ្ញា​ប្រាក់​រៀល “៛” ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​និមិត្ត​សញ្ញា​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ចេញ​ ​និង​ដាក់​ជំនួស​វិញ​ដោយ​ពាក្យ​ ​“ប្រាសាក់” ដើម្បី​បញ្ចៀស​រាល់​ការ​ភ័ន្ត​ច្រឡំ​របស់​ប្រជាពលរដ្ឋ​ ​មក​លើ​គ្រឹះស្ថាន​សាធារណៈ៕

អត្ថបទ៖ រដ្ឋ