ក្ដៅៗ! ឆេះ​​រោង​ចក្រ​គ្រប់​គ្រង​កាក​សំណល់​នៅ​សិង្ហបុរីទាំង​ព្រឹក​

  • 2017-02-23 02:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​នេះ​បន្តិច​មាន​ភ្លើង​ឆេះ​បង្ក​​ឲ្យ​មាន​ផ្សែង​​ខ្មៅ​ក្រាស់​ឃ្មឹក​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​​រោង​ចក្រ​គ្រប់​គ្រង​កាក​សំណល់​មួយ​កន្លែង​​នៅ​សិង្ហបុរី។

​​​កងកម្លាំង​ការពារ​ស៊ីវិល (SCDF) ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​នៅ​ម៉ោង​ ៧៖១៨​នាទី ត្រូវ​នឹង​ម៉ោង​កម្ពុជា​​​៦៖១៨​នាទី​ថា អគ្គីភ័យ​​បាន​ឆាប​ឆេះ​​នៅ​​ផ្លូវ​ 23 Tuas View Circuit ទីតាំង​របស់​រោង​ចក្រ​គ្រប់​គ្រង​កាក​សំណល់​ Eco Special Waste Management។

​​នៅ​ប៉ុន្មាន​នាទី​ក្រោយ​កើត​ភ្លើង​ឆេះ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​​បាន​ទៅ​កន្លែង​កើត​ហេតុ​ហើយ​​អម​ជា​មួយ​ឧបករណ៍​បាញ់​ទឹក​ផង។ ​មូលហេតុ​ភ្លើង​ឆេះ ទំហំ​ខូចខាត និង​របួស​មនុស្ស​គេ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ សូម​​រង់​ចាំ​តាម​ដាន​បន្ត..

Fire at Tuas View Circuit

VIDEO: Huge plumes of smoke at Tuas View Circuit, as Singapore Civil Defence Force firefighters battle blaze at a waste management plant.

Read more: http://bit.ly/2lMSThg

(Video: Muhammad Aliyyun Naqi Rosman)

Posted by Channel NewsAsia on Wednesday, February 22, 2017

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម