អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក្ដី​សុបិន

  • 2017-02-23 02:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាង ថន តារា បាន​ប្រាប់​ Sabay ថា​ គិត​ចាប់​ពី​ថ្ងៃ​រៀប​ការ​រហូត​មក​ដល់​ពេល​នេះ​ជិត​មួយ​ឆ្នាំ​ហើយ​ នៅ​​មិន​ទាន់​មាន​កូន​ទៀត​។ នាង​ពិត​ជា​ចង់​បាន​កូន​ខ្លាំង​ណាស់​រហូត​យល់​សប្ដិ​ឃើញ​ខ្លួន​ឯង​មាន​ផ្ទៃ​ពោះ​ តែ​វា​គ្រាន់​តែ​ជា​ការ​សុបិន​តែ​ប៉ុណ្ណោះ​ពេល​ភ្ញាក់​ពី​គេង​ឡើង​អ្វីៗ​មិន​ដូច​ក្នុង​យល់​សប្ដិ​ទេ​។

បើ​ទោះ​បី​ជា​ពេល​នេះ​ស្វាមី​នាង​មាន​កូន​ប្រុស​១​នាក់​​ទៅ​ហើយ​ក្ដី​ ​តែ​នាង​​ និង​ស្វាមី​នៅ​តែ​ចង់​បាន​កូន​ស្រី​១​​នាក់​ទៀត​ជា​ចំណង​ដៃ​ តែ​ក្តី​ប្រា​ថ្នា​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ​។ "អ្វី​ៗ​មាន​តែ​នៅ​ក្នុង​សុបិន​ទេ​អូន​ មិន​ទាន់​មាន​ក្នុង​ជីវិត​ពិត​ទេ​ ពេល​សុបិន​ថា​មាន​កូន​បង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ តែ​ពេល​ភ្ញាក់​ឡើង​អត់​មាន​អ្វី​ទាំង​អស់​ បង​ចង់​ឲ្យ​ការ​សុបិន​នោះ​ក្លាយ​ជា​ការ​ពិត​ក្នុង​ពេល​ឆាប់ៗ​"។ តារា បន្ថែម។

តារា​សម្ដែង​មក​ពី​ខេត្ត​កោះ​កុង​​​សង្ឃឹម​ថា​ទេវតា​ឆ្នាំ​ថ្មី​ នឹង​ប្រទាន​ពរ​ដល់​រូប​នាង​ និង​ស្វាមី​ឲ្យ​មាន​កូន​តាម​បំណង​ប្រាថ្នា​នៅ​ក្នុង​ឆ្នាំ​២០១៧នេះ​។ ព្រោះ​កាល​ពី​ចុង​ឆ្នាំ​២០១៦​នាង​បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​នៅ​ប្រទេស​ថៃ​ហើយ​បាន​ប្រាប់​ថា​អា​ច​នឹង​មាន​កូន​នៅ​ក្នុង​ឆ្នាំ​ថ្មី​គឺ ឆ្នាំ​២០១៧​ នេះ​ឯង​៕ ​​

​​

អត្ថបទ៖ ឆុង ស៊ីណាន