ស្ងាត់​ៗ James Jirayu លេច​មុខ​​ក្នុង​ការងារ​សប្បុរសធម៌​នៅ​កម្ពុជា!

  • 2017-02-23 04:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ថៃ James Jirayu បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ព្រឹក​នេះ​ ដោយ​គោល​បំណង​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ប៉ុន្តែ​ James បាន​មក​មុន​កាល​កំណត់​ព្រោះ​​ចង់​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជា​មុន​សិន​។

ពេល​នេះ​តួ​ឯក​ប្រុស​រឿង "ហង្ស​បាក់​ស្លាប" កំពុង​នៅ សាលា​កុមារ​ពិការ​ភ្នែក​ និងកុមារ​គរថ្លង់ ភ្នំពេញ​ថ្មី (សាលា​គ្រួសារ​ថ្មី) ស្ថិត​នៅ​ម្ដុំ​ភ្នំពេញ​ថ្មី​ដែល​ជា​សាលា​សម្រាប់​ក្មេង​ដែល​ពុំ​មាន​កាយ​សម្បទា​គ្រប់​គ្រាន់ ហើយ​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​តារា​ប្រុស​វ័យ​ ២៤ ឆ្នាំ​រូប​នេះ​បាន​មក​ចែក​ក្ដី​ស្រលាញ់​ដល់​កុមារ​កម្ពុជា​​ក្នុង​សាលា​នេះ។

កុំ​ភ្លេច​​ថ្ងៃ​ទី ២៥ ខាង​មុខ នៅ​ទីក្រុង​កោះពេជ្រ ​នេះ​ជួប​ James Jirayu ទាំង​អស់​គ្នា​ក្នុង​ព្រឹត្តិការណ៍​ជួប​ជុំ​អ្នក​គាំទ្រ​លើក​ដំបូង​របស់​លោក​​ក្នុង​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សុខណា

រាយការណ៍៖ Samedy

អត្ថបទពេញនិយម