Benzema ត្រូវ​ពិន័យ​ដោយសារ​​ចាប់​សត្វ​ត្រកួត​ព្រៃ​ថត​រូប

  • 2017-02-23 07:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Karim Benzema ត្រូវ​រាយការណ៍​មក​ថា​រង​ការ​ផាក​ពិន័យ​ដោយសារ​ចាប់​សត្វ​ត្រកួត​ព្រៃ​លើ​កោះ Martinique យក​មក​ថត​រូប​។

Benzema

ខ្សែ​ប្រយុទ្ធ​ Real Madrid បាន​ទៅ​កម្សាន្ត​នៅ​តំបន់​ Caribbean កាល​ពី​ចុង​ឆ្នាំ​២០១៦ ហើយ​គ្រា​នោះ​ជា​ពេល​ដែល​រូប​គេ​បាន​ចាប់​សត្វ​ត្រកួត​យក​មក​ថត​រួច​បង្ហោះ​លើ​គណនី​ Twitter របស់​ខ្លួន​ដែល​មាន​អ្នក​ចុច​ Follow ជាង​៥លាន​នាក់។

មូលហេតុ​នាំ​ឲ្យ​មាន​​ការ​ផាក​ពិន័យ​ដោយ​សារ​ត្រកួត​ប្រភេទ Lesser Antillean ​ជា​សត្វ​ជិត​​ផុត​ពូជ និង​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ នៅ​លើ​កោះ Martinique ដូច្នេះ​ទង្វើ​របស់ Benzema គឺ​បំពាន​​ច្បាប់​ដោយ​អចេតនា។ មិន​មាន​ប្រភព​ព័ត៌មាន​ណា​បង្ហើប​ឲ្យ​ដឹង​ថា​តើ​កីឡាករ​សញ្ជាតិ​បារាំង​ត្រូវ​បង់​ពិន័យ​​ប៉ុន្មាន​ឡើយ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន