ចូល​មើល​ទិដ្ឋភាព​សួន​កម្សាន្ត Nara Dreamland ត្រូវ​គេ​បោះបង់​ចោល

  • 2017-02-23 23:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​កម្សាន្ត ​ជា​កន្លែង​​លេង​ដ៏​សប្បាយ​រីករាយ​​សម្រាប់​​ក្មេង​ៗ និង​​មនុស្ស​ធំ ព្រោះ​វា​​មាន​បំពាក់​ឧបករណ៍​លេង​ជា​ច្រើន​ប្រភេទ​​សម្រាប់​តម្រូវ​វ័យ ថែម​​ទាំង​ជា​កន្លែង​សម្រាក​លំហែ​អម​ដោយ​រុក្ខជាតិ និង​ភ្លើង​​​រៀប​ចំ​យ៉ាង​ស្អាត​ទៀ​ត​ផង។

​កន្លែង​ដ៏​រំភើប​រីករាយ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​យើង​បង្កើត​ស្នាម​ញញឹម​ និង​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​មិត្តភ័ក្ដិ​ គូសង្សារ ឬ​ក្រុម​គ្រួសារ​ជា​ដើម តែ​បើ​សិន​ជា​​វា​ត្រូវ​គេ​ទុក​ចោល​លែង​ដំណើរ​ការ ពេល​យើង​ឃើញ​លើក​ក្រោយ ​វា​នឹង​ធ្វើ​ឲ្យ​នឹក​ស្រណោះ​មិន​ខាន​។​

​អ្នក​ថត​រូប​សញ្ជាតិ​បារាំង​​លោក Romain Veillion ជា​មនុស្ស​ចូល​ចិត្ត​ដើរ​ស្វែង​រក​សំណង់​អគារ វិមាន ​ប្រាសាទ ​ផ្ទះ វិហារ រោងចក្រ មន្ទីរពេទ្យ រោង​ភាព​យន្ត កន្លែង​កម្សាន្ត​​នានា​ដែល​គេ​​បោះ​បង់​ចោល​ជុំវិញ​ពិភព​​លោក តែ​បាន​ប្រទះ​​ឃើញ​សួន​កម្សាន្ត Nara Dreamland ​ជា​កន្លែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ។

សួន​កម្សាន្ត​ Nara Dreamland ស្ថិត​នៅ​ប្រទេស​ជប៉ុន ​ត្រូវ​បាន​គេ​បោះ​បង់​ចោល​​​រយៈពេល​ប្រមាណ ១០​ឆ្នាំ​ហើយ មុន​​គេ​ឈូស​កម្ទេច​​ចោល​ទាំង​ស្រុង​ក្នុង​ឆ្នាំ​២០១៦​៕ សូម​ទស្សនា​រូបភាព​ខាង​ក្រោម មាន​ឧបករណ៍​លេង​អ្វី​ខ្លះ?

ប្រភព៖ CNN   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម