ហ្គេម​ស៊េរី​ថ្មី​បំផុត ២ ​ដាក់​ឲ្យ​លេង​ឥត​គិត​ថ្លៃ​​ហើយ​ !​

  • 2017-02-23 08:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន Nvidia បាន​ផ្តល់​ជូន​នូវ​ហ្គេម​ស៊េរី​ថ្មី​ចុងក្រោយ​ ដោយ​គ្រាន់​តែ​ទិញ MSI Gaming Laptop ដែល​បំពាក់ GEFORCE GTX1070 ឬ GTX1080 GPU លោក​អ្នក​អាច​ជ្រើស​រើស​រវាង For Honor & Ghost Recon:Wildlands ។ ការ​បន្ថែម​ជូន​មិន​បញ្ចប់​ត្រឹម​នេះ​ទេ  MSI និង​ជំរុញ​ឲ្យ​​ដល់​ហ្គេម​មួយ​ទៀត​គឺ Ghost Recon: Wildlands Season Pass ដូច្នេះ​អ្នក​លេង​ហ្គេម​អាច​រីក​រាយ​បន្ថែម​ទៀត​នា​ពេល​អនាគត។

ប្រសិន​​បើ​អ្នក​ទិញ​កុំព្យូទ័រ​យួរ​ដៃ​លេង​ហ្គេម​ MSI ម៉ូ​ដែល​ណា​មួយ​ដែល​បំពាក់ GeForce GTX1070 ឬ GTX1080​ Car អ្នក​នឹង​អាច​ទាញ ​ហ្គេម For Honor, Ghost Recon: Wildlands game​ និង Ghost Recon: Wildlands Season Pass ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពី​ ថ្ងៃ​ទី ៣១ ខែ មករា​ ដល់​ថ្ងៃ​ទី ២៨ ខែ​មីនា។​

ការ​ផ្ដ​ល់​ជូន​ពិសេស​នេះ​​គឺ​សម្រាប់​ Fan Game ​ទូទាំង​ពិភព​លោក​ដោយ​មាន​ករណី​លើក​លែង​នៃ ចិន​ចិន​។ នេះ​ជា​ឱកាស​របស់​អ្នក​ដើម្បី​ទទួល​បាន​កុំព្យូទ័រ​យួរ​ដៃ​ដែល​មាន​អនុភាព​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​​​ប្រកួត​​គ្រប់​​ទី​កន្លែង​​តែ​​ម្នាក់​​ឯង​​ឬ​ជាមួយ​សម្លាញ់​របស់​អ្នក។

  • ជូនចំពោះ MSI Fans និង Gamers

អ្នក​ច្បាស់​ត្រូវ​​​​ធ្វើ​ការ​សម្រេច​ចិត្ត​​ដ៏​លំបាក​មួយ​​​ប្រសិន​បើ​អ្នក​ចង់​ទិញម៉ូដែល​ហ្គេម​ណា​មួយ​ ព្រោះ​មិន​ដឹង​ថា​ត្រូវ​ជ្រើស​រើស​​​ក្នុង​ចំណោម ​ Honor​ និង​ Ghost Recon ដែល​ជា​ទូទៅ​គេ​តែង​ចង់​បាន​ទាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីរ​តែ​ម្ដង​ ។​ MSI មាន​ពេល​វេលា​កំណត់​មួយ​បន្ថែម​ទៅ​លើ​រដូវ​កាល Ghost Recon Season pass សម្រាប់​អ្នក​ដែល​កំពុង​ទន្ទឹង​រង់​ចាំ​ដើម្បី​ក្លាយ​ជា​អ្នក​ចម្បាំង​ជំនាន់​​ទី៣​ថ្មី។

  • ហ្គេម Ghost Recon: Wildlands + Season Pass

Tom​ Clancy គឺ​ជា Ghost Recon: Wildlands ថ្មី ​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៧ ខែ​មីនា​ខាង​មុខ ហើយ ដែល​កំពុងតែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ពិភព​អ្នក​លេង​ហ្គាម​ទូទាំង​ពិភព​លោក ។​​​​

អ្នក​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​ជា​ជំរុំ​មួយ​នៃ​ជំរុំ​ប្រតិបត្តិ​ការ​ទាំង​បួន ដែល​មាន​រហស្សនាម​ថា​ Ghost និង​បេសកកម្ម​តែ​មួយ​គត់​របស់​អ្នក​គឺ​ដើម្បី​ជ្រៀត​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​ដែល​ជា​បេះ​ដូង​របស់​សត្រូវ​ហើយ​បំផ្លាញ​ជួញ​ដូរ​គ្រឿង​ញៀន​ធំ​បំផុត​របស់​ពិភពលោក។

  • កុំព្យូទ័រយួ​ដៃ​លេង​ហ្គេម​ដែល​អាច​ទទួល​បាន​ការ​ផ្តល់​ជូន Game + Pass

ប្រសិន​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ពិភព​នៃ​ជម្លោះ​មជ្ឈិម​សម័យ axes និង Samurai KATANA ឬ​ជ្រៀត​ចូល​បំបាំង​កាយ​ទំនើប​ជាមួយ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​និង​អាវុធ​យុទ្ធភ័ណ្ឌ ទិញ​កុំព្យូទ័រ​យួរ​ដៃ​លេង​ហ្គេម​ម៉ាក MSI​ (MSI Gaming Laptops )សម្រាប់​ខ្លួន​ឯង ម៉ូដែល​ណា​មួយ​ជាមួយ​នឹង GeForce GTX1070 ឬ GTX1080 GPU អ្នក​មាន​លក្ខណៈ​សម្បត្តិ​ល្អ​គ្រប់​គ្រាន់​ដើម្បី​ចូល​ទៅ។

សម្រាប់​​ព័ត៌មាន​បន្ថែម​ សូមចូលទៅកាន់វេបសាយផ្លូវការ​របស់ www.msi.com  

អត្ថបទ៖ លីដា