ហេតុផល​ល្អ​ ៤​​យ៉ាង​ ដើរ​លេង​លក្ខណៈ​​​​គ្រួសារ​​ ជួយ​ដល់​​​​កុមារ​តូច​ៗ​

  • 2017-02-24 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​កម្សាន្ត​​ជា​លក្ខណៈ​គ្រួសារ​ តែង​តែ​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​ និង​បង្កើន​ភាព​ស្និទ្ធស្នាល​ដល់​សមាជិក​នី​មួយ​ៗ​។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៅ​ទៀត​នោះ​គឺ ឪពុក​ម្ដាយ​ដែល​មាន​គម្រោង​នាំ​សមាជិក​គ្រួសារ​ក្មេង​ៗ​បាន​ទៅ​ដើរ​លំហែ​ជា​មួយ​ បង​ប្អូន​ សាច់​ញាតិ​របស់​ពួក​គេ គឺ​ទទួល​បាន​ផល​ប្រយោជន៍​​ច្រើន​​ក្មេង​ៗ​តូច​ៗ​ទាំង​នោះ នេះ​​បើ​តាម​ការ​​ឲ្យ​ដឹង​ពី​អ្នក​ជំនាញ​​ជា​ច្រើន៖ ​​​

១. ជួយ​បង្កើត​អនុស្សាវរីយ៍​ល្អ​​ឲ្យ​ក្មេង​ៗ​ចង​ចាំ​បំភ្លេច​មិន​បាន​

បើ​អ្នក​ជា​ឪពុក​ម្ដាយ ចំណាយ​លុយ​ទិញ​​របស់​របរ​ឲ្យ​កូន​ៗ​តូច​លេង គួរ​បង្វែរ​​​ទឹក​ប្រាក់​នោះ​​​ជា​កញ្ចប់​ថវិកា​​សម្រាប់​ដើរ​លេង​កម្សាន្ត​​ជា​លក្ខណៈ​គ្រួសារ​ នៅ​រមណីយដ្ឋាន​ផ្សេង​ៗ​វិញ​ជា​ការ​ប្រសើរ​។ តាម​អ្នក​​ជំនាញ​ចិត្តសាស្ត្រ​​ជា​ច្រើន​ឲ្យ​ដឹង​ថា ការ​​នាំ​កុមារ​តូច​ៗ​ដើរ​លំហែ​លេង គឺ​នាំ​​ឲ្យ​ពួក​​គេ​​ចង​ចាំ​អនុស្សាវរីយ៍​ល្អ​ៗ​ជា​រៀង​រហូត​។ អនុស្សាវរីយ៍​ល្អ​ៗ​នោះ គឺ​ការ​​ចំណាយ​ពេល​ជា​មួយ​ឪពុក​ម្ដាយ ចែក​រំលែក​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន ស្វែង​យល់​ពី​សង្គម​ខាង​ក្រៅ​...ជា​​​​​​​ការ​ចង​ចាំ​មួយ​​បំភ្លេច​មិន​បាន​។

២. ការ​ដើរ​កម្សាន្ត​ជួយ​ដល់​ការ​វិវឌ្ឍ​ខួរ​ក្បាល​របស់​​ក្មេង​ៗ

លោក​វេជ្ជបណ្ឌិត​ Margot Sunderland អ្នក​​ជំនាញ​ ផ្នែក​សុខភាព​ខួរ​ក្បាល​របស់​កុមារ មក​ពី​ចក្រភព​អង់គ្លេស​​បាន​ពន្យល់​ថា មិន​ថា​ឪពុក​ម្ដាយ នាំ​កូន​ៗ​ទៅ​លំហែ​ នៅ​រមណីយដ្ឋាន​ធម្មជាតិ​ ឬ​ទៅ​ទស្សនា​រមណីយដ្ឋាន​វប្បធម៌ មើល​ប្រាសាទ​បុរាណ​​ផ្សេង​ គឺ​សុទ្ធ​តែ​​ជួយ​​ការ​​ស្វែង​យល់ ​ចេះ​​គិត​​​ និង​បំនិន​ជីវិត​ដល់​កុមារ នេះ​ជា​ហេតុ​ផល​មួយ​ដែល​ខួរ​ក្បាល​ពួក​គេ​វិវឌ្ឍ​យ៉ាង​ល្អ​ប្រសើរ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត។

៣. បំបាត់​ស្រែ្តស​ទាំង​ ឪពុក​ម្ដាយ និង​កូន​ៗ

តាម​ការ​ស្រាវជ្រាវ​​​មួយ​នៅ​ឆ្នាំ​២០១៥ ក្នុង​ចំណោម​កុមារ​ៗ​ ៧៥៤ ​អាយុ​ចាប់​ពី​៨​ឆ្នាំ ដល់​១៤​ឆ្នាំ។ ៧០​%​ នៃ​កុមារ​ទាំង​នោះ​បាន​ច្រើន​ថា ចំណាយ​ពេល​ទៅ​ដើរ​​លេង​​​​ជា​មួយ​ឪពុក​ម្ដាយ​ធ្វើ​ឲ្យ​ពួក​គេ​​សប្បាយ​ចិត្ត​ ពុំ​​មាន​ទុក្ខ​​ព្រួយ​អ្វី​ឡើយ​។

៤. ដើរ​លេង​ និង​ថត​រូប​​ជួយ​ឲ្យ​​ស្រស់​ស្រាយ​សប្បាយ​ចិត្ត​ ​​​ ការ​ស្រាវជ្រាវ​មួយ​នៃ សាកលវិទ្យាល័យ Yale បាន​ឲ្យ​ដឹង​ថា ការ​ទៅ​ដើរ​លេង​ ថត​រូប ពេល​ញ៉ាំ​អាហារ ទៅ​កន្លែង​កម្សាន្ត ទាំង​នោះ​​គឺ​​​​សុទ្ធ​តែ​ជួយ​សុខភាព​ផ្លូវ​ចិត្ត​​របស់​ពួក​គេ​រីក​រាយ​នឹង​អ្វី​ដែល​ខ្លួន​មាន​៕

ប្រភព៖ elitedaily   ប្រែ​សម្រួល៖ មាន រតនា