Girls' Genration ត្រៀម​ចេញ​អាល់ប៊ុម​ពិសេស សម្រាប់​ខួប​១០​ឆ្នាំ​

  • 2017-02-24 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​ស្រី​ពោរពេញ​ទៅ​ដោយ​ប្រជាប្រិយភាព​ Girls' Generation ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ នឹង​​ចេញ​អាល់ប៊ុម​ថ្មី​ ក្នុង​ឱកាស​អបអរ​​គម្រប់​ខួប​ ១០​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​​។

ផ្អែក​លើ​គេហទំព័រ​ Sport DongA ​បាន​ឲ្យ​ដឹង​ថា ក្រុម​តារា​ស្រី​៨​នាក់​មួយ​នេះ​ មាន​គម្រោង​ ចេញ​អាល់ប៊ុម​មួយ​ក្នុង​រដូវ​ក្ដៅ​នេះ​ ដែល​អាច​នៅ​ចុង​ខែ​កក្កដា​​ ឬ​​ដើម​ខែ​សីហា​ ថ្ងៃ​ ៣ ដែល​ជា​ថ្ងៃ​ក្រុម​តារា​ចម្រៀង​ស្រី​មួយ​នេះ​ ​ធ្លាប់​បាន​ចេញ​បទ​ចម្រៀង​ល្បី​ដំបូង​របស់​ពួក​នាង​ ដែល​មាន​ចំណង​ជើង​ថា​ "Into the New World” ។

ប្រភព​​ដដែល​​បន្ត​ទៀត​ថា​ ថ្មី​ៗ​នេះ​ក្រុម​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧មួយនេះ​ ​កំពុង​តែ​រៀប​ចំ​អាល់ប៊ុម​ដ៏​ពិសេស​មួយ​នេះ​ ហើយ​ចំពោះ​សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​ ក៏​កំពុង​ជាប់​រវល់​ជាមួយ​ការ​សម្ដែង​ ក៏​ដូចជា​ចេញ​បទ​ចម្រៀង​ទោល​ផង​ដែរ​។​ នេះ​ជា​រយៈពេល​រង​ចាំ​​ដ៏​យូរ​ បន្ទាប់​ពី​ពួកគេ​ចេញ​​អាល់ប៊ុម​​ចុងក្រោយ "Lion Heart” កាល​ពី​២​ឆ្នាំ​មុន នា​​ឆ្នាំ​ ២០១៥​៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ