"កាហ្វេ​ឡាតេ" ភាគ​៣ តួ​ប្រុស​បង្ហាញ​ជំនាញ​ញ៉ែ​ស្រី ដុត​ឡើង​ដ្រាម៉ា​សាហាវ ដាក់​បានម៉ា​ខ្សឺត

  • 2017-02-24 02:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ថ្មី​ជា​សេរ៊ី​បែប web-drama "កាហ្វេ​ឡាតេ ឬ Cafe Latte" ត្រូវ​ក្រុម​ការងារ Prahok TV ចេញ​ផ្សាយ​ភាគ​ទី​៣ ហើយ កាល​ពី​ម្សិលមិញ​នេះ លើ​ផេក​ហ្វេសប៊ុក ខណៈ​ដែល​សម្បូរ​ឈុត​ឆាក​អេមៗ​ម៉ង។

ក្នុង​នោះ ឈុត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង គឺ​ត្រង់​តួ​ឯក​ប្រុស AJ ក្នុង​វគ្គ​១ "សម្រស់ និង​ខួរ​ក្បាល" នេះ បើក​ឡាន​ជូន​តួ​ស្រី នីណា ទៅ​ផ្ទះ។ តែ​មាន​ទៅ​ដឹង​ឯ​ណា​លោក! ពេល​ឈប់​ឡាន​ដល់​ផ្ទះ​ង៉ឹក AJ ក៏​បញ្ចេញ​ស្ទីល​ញ៉ែ​ស្រី យ៉ាង​សាហាវ​ ធ្វើ​ឲ្យ​ស្រីៗ​ពិបាក​នឹង​ហា​មាត់​បដិសេធ​មាត់​ផ្អែម​អូស​ក្រឡា​របស់ AJ។ ទីបំផុត AJ បាន​ថើប​តួស្រី នីណា មួយ​ខ្សឺត​មែន។

ចង់​ដឹង "កាហ្វេ​ឡាតេ" ភាគ​៣ ល្អ​មើល៍​ប៉ុណ្ណា សូម​មើល​វីដេអូ​ខាង​ក្រោម៖

សូម​មើល​ភាគ​១ និង​២៖

Prahok TV នឹង​ត្រូវ​ចេញផ្សាយ​ ១ សប្ដាហ៍ ២ ភាគ រាល់​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍។ "កាហ្វេ​ឡាតេ" សរុប​មាន ៣០ ភាគ ចែក​ជា​វគ្គ​ផ្សេងៗ​គ្នា ដោយ​មាន​លោក ប៊ើរី ដើរ​តួ​ឯក​ឈ្មោះ ហ្វីល។ ហ្វីល ជា​ទេវតា​អផ្សុក​ខ្លាំង រួច​ក៏​សម្រេច​ចិត្ត​មក​លេង​ឋាន​មនុស្ស។ របស់​ទី​១ ដែល​ហ្វីល​សាក​នៅ​ឋាន​មនុស្ស គឺ​កាហ្វេ​ឡាតេ ហើយ​ក៏​ចូល​ចិត្ត​ខ្លាំង។ ហ្វីល​ក៏​សម្រេច​នៅ​ឋាន​មនុស្ស រួច​បើក​ហាង​កាហ្វេ គ្រាន់​តែ​សម្រាប់​កម្សាន្ត​ប៉ុណ្ណោះ។ មនុស្ស​ជា​ច្រើន​ទៅ​ហាង​កាហ្វេ ដើម្បី​ជួប​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ ជជែក​ពី​នេះ​ពី​នោះ ចែក​រំលែក​ភាព​រីករាយ ប៉ុន្តែ​ក៏​មាន​អ្នក​ដែល​ចែក​រំលែក​ក្តី​ទុក្ខ​ព្រួយ​ដែរ។ ហ្វីល​ចាប់​អារម្មណ៍​ថា​មនុស្ស​មួយ​ចំនួន​តែង​ប្រាថ្នា​ចង់​បាន​អ្វី​មួយ​ខ្លាំង​ហួស​ហេតុ ទោះ​បី​ជា​រឿង​នោះ​ជា​រឿង​មិន​ត្រឹម​ត្រូវ ឬ​ខុស​សីលធម៌​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​ចង់​ធ្វើ​មិន​ខ្វល់​ថា​ប៉ះ​ពាល់​ដល់​អ្នកណា​ខ្លះ ឬ​ក៏​ពួកគេ​ត្រូវ​លះបង់​អ្វី​មួយ​នោះ​ទេ។

ហ្វីល​សម្រេច​ចិត្ត​ផ្ដល់​បទពិសោធន៍​ដល់​ពួកគេ​ដោយ​ជួយ​សម្រេច​ក្ដី​ប្រាថ្នា​នោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពួក​គេ​បែរ​ជា​ចង់​បាន​ថែម។ ហ្វីល យល់​ថា មនុស្ស​ម្នាក់​ពេល​ចង់​បាន​អ្វី​មួយ​ខ្លាំង​ហួស​ហេតុ​ពេក ប្រៀប​ដូច​ជា​ឃុំ​ខ្លួន​ឯង​ក្នុង​គុក​ដែល​មាន​តែ​បង្អួច​តូច​មួយ​មើល​មិន​ឃើញ​រឿង​ផ្សេង។ ជួន​កាល គេ​ចង់​បាន​របស់​អ្វី​មួយ ហើយ​គិត​ថា​វា​សំខាន់ តែ​ពេល​ទទួល​បាន​របស់​នោះ​ទើប​ដឹង​ថា​វា​មិន​សំខាន់​នោះ​ទេ ប៉ុន្តែ​ជួន​កាល​វា​អាច​នឹង​ហួស​ពេល​ត្រឡប់​ក្រោយ។ ហ្វីល ចាប់​ផ្ដើម​ជួយ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ដោយ​ប្រើ​វិធី​ខុសៗ​គ្នា៕

អត្ថបទ៖ លី សុផាត