Mourinho ពាក់​អាវ​មាន​ឈ្មោះ Ranieri ​សម្ដែង​ការ​គោរព​អតីត​អ្នក​ចាត់​ការ Leicester

  • 2017-02-25 02:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ជា​ថ្មី​ម្ដង​ទៀត​បាន​សម្ដែង​ការ​គោរព ​និង​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​លោក Claudio Ranieri ដែល​ត្រូវ​ក្លឹប​ជើង​ឯក​អង់គ្លេស​ចាស់ Leicester City បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​​ថ្ងៃ​សុក្រ។

Jose Mourinho ជាមួយនឹងអក្សរកាត់ CR និង JM

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​ព័រទុយហ្គាល់​ ត្រូវ​គេ​ប្រទះ​ឃើញ​ពាក់​អាវ​ Manchester United ដែល​មាន​អក្សរ​កាត់​នៅ​ទ្រូង​ខាង​ស្ដាំ​ CR តំណាង​ឲ្យ​ពាក្យ​ពេញ Claudio Ranieri ខុស​ប្លែក​ពី​រាល់​ដង ​ដែល​លោក​ពាក្យ​អាវ​មាន​អក្សរ JM តំណាង​ឲ្យ​ឈ្មោះ​របស់​ខ្លួន Jose Mourinho។

Ranieri ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​ក្រោយ​ដឹក​នាំ​ Leicester ចាញ់ Sevilla ១-២ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ UEFA Champions League ហើយ​នៅ​ Premier League វិញ​ក្រុម​រហស្សនាម​ថា​កញ្ជ្រោង​មួយ​នេះ​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ១៧​ក្នុង​តារាង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ទៅ​លីគ​លំដាប់​ទី​២​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម