James Jirayu និយាយ​១​ម៉ាត់​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​រំភើប​ខ្លាំង​​

  • 2017-02-25 04:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​សន្និសីទកាសែត​​កម្មវិធី​​ត្រៀម​ជួបជុំ​អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ជួរមុខ​ថៃ James Jirayu នៅ​ទីក្រុង​ភ្នំពេញ​លើក​ដំបូង James លើក​ឡើង​ថា​ ទោះ​មាន​អ្នក​គាំទ្រ​តិច​ចូល​រួម​ក៏​ដោយ​ លោក​នឹង​ត្រឡប់​មក​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត។

​​តួ​ប្រុស​រឿង​ "ហង្ស​បាក់​ស្លាប" និយាយ​ថា សម្រាប់​​ការ​មក​ជួបជុំ​អ្នក​គាំទ្រ(James Ji 2017 Asian Tour Fan Meeting Phnom Penh) ​របស់​លោក​លើក​ទី​១​នៅ​ល្ងាច​​នេះ ទោះ​បី​ជា​មាន​អ្នក​គាំទ្រ តិច​ក្ដី​ច្រើន​ក្ដី ក៏​លោក​នឹង​ត្រឡប់​មក​កម្ពុជា ជា​ថ្មី​ម្ដង​ទៀត​ដែរ ព្រោះ​លោក​ស្រលាញ់​អ្នក​គាំទ្រ​​របស់​លោក​ខ្លាំង ហើយ​ជាពិសេស កម្ពុជា ​ជា​ប្រទេស​មួយ​ដែល​មាន​​អ្នក​ស្រលាញ់​លោក​ច្រើន​បំផុត។

លោក​បន្ត​ថា សម្រាប់​ការ​ចូល​រួម​របស់​អ្នក​គាំទ្រ​​លោក​នៅ​ល្ងាច​នេះ​ គឺ​សំខាន់ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ ​លោក​នឹង​ខិត​ខំ​សម្ដែង​ឲ្យ​អស់​ពី​សមត្ថភាព​ចំពោះ​អ្នក​គាំទ្រ​ដែល​បាន​ទិញ​សំបុត្រ​ចូល​រួម James Ji 2017 Asian Tour Fan Meeting Phnom Penh នេះ​ផង​ដែរ៕

ទស្សនា​ការ​សម្ដែង​​របស់ James Jirayu៖​​​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម