បុរស​ម្នាក់​ដឹក​ទឹក​ មួយថ្ងៃៗរាប់សិប​គីឡូម៉ែត្រ ទៅ​ចាក់​ក្នុង​បឹង​រាំងស្ងួត​មួយ​ដើម្បី​ជួយ​សត្វ​ព្រៃ​

  • 2017-02-25 07:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ឈ្មោះ Patrick Kilonzo Mwalua បាន​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​សរសើរ​មួយ​ គឺបាន​បើក​ឡាន​ដឹក​ទឹក​អស់​ពេល​ជា​ច្រើន​ម៉ោង​ ជា​រៀងរាល់​ថ្ងៃ​ ដើម្បី​ទៅ​ចាក់​ក្នុង​បឹង​រាំង​ស្ងួត​នៅ​ឧទ្យាន Tsavo West National Park ស្ថិត​ក្នុង​ប្រទេស កេនយ៉ា។

ទឹក​ចំណុះ​ជាង​១ម៉ឺន​លីត្រ ត្រូវ​​ Mwalua ដឹក​ឆ្លង​កាត់​វាល​រហោស្ថាន និង​ព្រៃ​ដើម្បី​យក​ទៅ​ជួយ​ជីវិត​សត្វ​ជា​ច្រើន​ក្បាល​ដែល​រស់នៅ​ក្នុង​ឧទ្យាន​ ព្រោះ​ទីនោះ​គ្មាន​ទឹក​ឲ្យ​ពួក​វា​ផឹក​​ទេ។ បុរស​វ័យ​៤១​ឆ្នាំ​ បាន​ចាប់​ផ្ដើម​បេសកកម្ម​នេះ​តាំង​ពី​ឆ្នាំមុន​​មក​​ម្ល៉េះ​ ហើយ​គ្រោង​នឹង​ធ្វើ​វា​បន្ត​នៅ​កន្លែង​រាំង​​ស្ងួត​ផ្សេង​ទៀត។ ​គេ​ជឿជាក់​ថា បើ​សកម្មភាព​នេះ​ត្រូវ​បញ្ឈប់​​សត្វ​ព្រៃ ទាំង​នោះ​អាច​នឹង​ងាប់​ដោយ​ការ​ស្រេក​ទឹក។ "បើ​យើង​មិន​ជួយ​ពួក​គេ​ទេ ពួក​គេ​នឹង​ស្លាប់​មិន​ខាន"

​ជនជាតិ​កេនយ៉ា​ខាង​លើ បាន​ជួល​​ឡាន​ដើម្បី​ដឹក​ទឹក​ប៉ុណ្ណោះ​ ពោល​គឺ​មិន​មាន​ឡាន​ខ្លួន​ឯង​ឡើយ​ ហើយ​សកម្មភាព​​ដែល​ខ្លួន​ធ្វើ​ជា​រៀងរាល់​ថ្ងៃ​ គឺ​មិន​មាន​ចំណូល​ទេ តែ​ក្រោយ​មក​ Mwalua ទទួល​បាន​ជំនួយ​មួយ​ចំនួន​ពី​​សប្បុរសជន​នានា​ដើម្បី​បន្ត​កិច្ចការ​ជួយ​សង្គ្រោះ​សត្វ​ព្រៃ​តទៅ​មុខ​ទៀត៕

ប្រភព៖ Thechive   ប្រែ​សម្រួល៖ វីរ័ត្ន