សាលា​នៅ​ចិន​ឈឺ​ក្បាល​ ​ព្រោះ​កូន​ភ្លោះ​ ​២៨គូ​រៀន​ជា​មួយ​គ្នា

  • 2017-02-25 07:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឋមសិក្សា​មួយ​កន្លែង​ស្ថិត​ក្នុង​ខេត្ត​ ​Hubei​ ​ប្រទេស​ចិន​ ​បាន​ជួប​រឿង​ដ៏​ឈឺ​ក្បាល​សម្រាប់​គ្រូ​ក្នុង​ការ​ចំណាំ​ឈ្មោះ​ ​និង​មុខ​មាត់​សិស្ស​ម្នាក់​ៗ​ ​ខណៈ​សិស្ស​ទាំង​នោះ​ជា​កូន​ភ្លោះ​ ​២៨គូ។

ក្នុង​ចំណោម​គូ​ភ្លោះ​ទាំង​នោះ ​ខ្លះ​មាន​ដល់​ភ្លោះ​ ​៣​ ​ឯ​ណោះ​ ​ហើយ​ដើម្បី​សម្រួល​ដល់​ការ​ចាំ​ឈ្មោះ​ ​និង​មុខ​មាត់​សិស្ស​ម្នាក់ៗ​ ​សាលា​ក៏​បាន​ប្រមូល​សិស្ស​ទាំង​អស់​ថត​រូប​ជុំ​គ្នា​ ​ហើយ​សិស្ស​នី​មួយ​ៗ​ត្រូវ​ស្លៀកពាក់​តាម​គូ​ភ្លោះ​របស់​ខ្លួន។

ករណី​ខាង​លើ​នេះ​ មិន​មែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​ប្រទេស​ចិន​ ​ខណៈ​កាល​ពី​ឆ្នាំ​ ​២០១៤​ ​នៅ​បឋមសិក្សា​មួយ​ក្នុង​ខេត្ត​ ​Henan​ ​ក៏​មាន​សិស្ស​ភ្លោះ​នេះ​ដល់​ទៅ​ ​៣២គូ​ ​និង​ ​១០គូ​ក្នុង​ថ្នាក់​តែ​មួយ​សម្រាប់​សាលា​ក្នុង​ខេត្ត​ ​Wuhan ដែរ៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រដ្ឋ