​​​ទិដ្ឋភាព​​​តារា​​ល្បី​ៗ​សម្ដែង​ក្នុង​កម្មវិធី Tiger Street Footbal Festival 2017 ​​នៅ​សៀមរាប

  • 2017-02-26 01:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កម្មវិធី​ប្រកួត​បាល់ទាត់​ Street Footbal Festival 2017 ​ប្រចាំ​មណ្ឌល​សៀម​រាប​ នឹង​រក​ឃើញ​ជើង​​ឯក​ល្ងាច​នេះ​ហើយ ​ជា​មួយ​គ្នា​នោះ​​នា​ពេល​រាត្រី​ក៏​មាន​ការ​ប្រគំ​តន្រ្តី​​ផង​ដែរ។ ដោយ​កាល​​ពី​យប់​មិញ​នេះ​មាន​តារា​ចម្រៀង​​ល្បី​ៗ​ចំនួន​ ៥រូប​ចូល​​ខ្លួន​មក​ធ្វើ​ការ​សម្ដែង​ជូន​ទស្សនា​ផង​ដែរ​រួមមាន​ ឆាយ វីរៈយុទ្ធ ឆន​ សុវណ្ណរាជ នី រតនា Step ​និង​ ឈិន ម៉ានិច្ច។

​ចំណែក​យប់​ស្អែក​ នឹង​មាន​តារា​ចម្រៀង​ល្បី​ចំនួន​ ៥​ផ្សេង​ទៀត​មក​ធ្វើ​ការ​សម្ដែង​ជូន​ទស្សនា​​​គឺ​មាន ឱក សុគន្ធកញ្ញា ខេមរៈ សេរីមន្ត​ ទេព បូព្រឹក្ស​ វី ឌីណេត និង នួន សុធារក្ស ។ ខាង​ក្រោម​ជា​​កម្រង​រូប​ភាព​ស្អាតៗ ​​​នៃ​ការ​សម្ដែង​កាល​ពី​​យប់​មិញ​នេះ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​