Man Utd ​លើក​ពាន​ EFL Cup ​វ៉ា​ Liverpool ​ក្លាយ​ជា​ក្រុមជោគជ័យ​បំផុត​នៅ​អង់គ្លេស

  • 2017-02-26 23:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​លើក​ពាន​ EFL Cup ឬ League Cup ​ជា​លើក​ទី​៥ ​ក្រោយ​ឈ្នះ​ Southampton ៣-២ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​យប់​មិញ​ និង​វ៉ា​ក្រុម​ហង្ស​ក្រហម​ Liverpool ​ក្លាយជា​ក្រុម​ជោគជ័យ​បំផុត​នៅ​អង់គ្លេស ​ដោយ​ឈ្នះ​ពាន​រង្វាន់​ធំៗ​សរុប​​បាន​ ៤២​ពាន (លើស​​ហង្ស​ក្រហម​ ១​ពាន)។

Zlatan Ibrahimovic និង​ Jesse Lingard ​បាន​ស៊ុត​ឲ្យ​ Man Utd នាំ​មុខ​ ២-០ មុន​នៅ​នាទី​១៩ និង​៣៨ ​ប៉ុន្តែ​​ត្រូវ​ខ្សែ​ប្រយុទ្ធ Manolo Gabbiadini ​រក​បាន​២​គ្រាប់​ឲ្យ​ Southampton តាម​ស្មើ​ ២-២ ​វិញ ​នៅ​នាទី​៤៥ និង​៤៨។ យ៉ាងណាក្តី នាទី​៨៧ ​Zlatan ​បាន​ក្លាយ​ជា​វីរបុរស​ក្រុម​ Man Utd ​ដោយ​តែត​ឲ្យ​បិសាច​ក្រហម​ លើក​ពាន​បាន​សម្រេច។

សរុប​មក​ Man Utd ឈ្នះ​ពាន​រង្វាន់​ធំៗ​៤២​ពាន​ ដោយ​ឈ្នះ​ Premier League ​២០​ដង, FA Cup ១២​ដង, ពាន​រង្វាន់​កំពូល​អឺរ៉ុប​ ៣​ដង, FIFA Club World Cups ​២​ដង និង​ EFL Cup (League Cup) ​៥​ដង ​ក្លាយ​ជា​ក្រុម​ជោគជ័យ​បំផុត​នៅ​អង់គ្លេស។

ចំណែក​ Liverpool ឈ្នះ​ពាន​រង្វាន់​ធំៗ​សរុប​​បាន​ ៤១​ពាន​ ដោយ​ឈ្នះ​​លីគ​កំពូល​អង់គ្លេស​ ១៨​ដង, FA Cups ​៧​ដង, League Cups ​៨​ដង, ពាន​រង្វាន់​កំពូល​អឺរ៉ុប​ ៥​ដង និង​ UEFA Cups ​​៣​ដង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម