ឡូយ! DJ ខេក ចាប់​ដៃ​គូ​ជា​មួយ​​បារាំង និង​អាមេរិក​ផលិត​បទ​ថ្មី

  • 2017-02-27 08:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​DJ ខេក " I Am Old School " ដែល​ទើប​នឹង​ចេញ​នៅ​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ ព្រោះ​បទ​នេះ​បាន​រំលេច​នូវ​វប្បធម៌​របស់​ខ្មែរ​ អ្វី​ដែល​ពិសេស​ទៀត​នោះ មាន​ការ​ច្រៀង​រួម​គ្នា​ជា​មួយ​បរទេស​ដល់​តែ​២​រូប​ទៀត​ផង។

DJ ខេក ប្រាប់​ថា​បទ​នេះ​ផ្ទាល់​គឺ​លោក​បាន​ចំណាយ​ពេល​​ផលិត​អស់​ជាង៣​ខែ​ជា​មួយ​ដៃ​គូ​របស់​លោក​ ម្នាក់​ជា​ជន​ជាតិ​អាមេរិក​ឈ្មោះ​ Parker Jones ម្នាក់​ទៀត 12ME ​ជា​ជន​ជាតិ​បារាំង ក្នុង​គោល​បំណង​បង្ហាញ និង​ណែនាំ​នូវ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភពលោក​ឲ្យ​គេ​បាន​ស្គាល់​។ ឯ​មូលហេតុ​ដែល​លោក​ចាប់​ដៃ​គូ​ជា​មួយ​អ្នក​ទាំង​២​នេះ​ព្រោះ​ថា​ ពួក​គេ​អាច​នឹង​បង្ហាញ​ស្នាដៃ​ថ្មី​នេះ​ទៅ​ប្រទេស​ជាតិ​របស់​ខ្លួន​ និង​ផ្សព្វផ្សាយ​​វប្បធម៌​ខ្មែរ​របស់​យើង​បាន​កាន់​តែ​ទូលំទូលាយ តួយ៉ាង​នៅ​ពេល​ថ្មី​នេះ​អ្នក​ទាំង​ពីរ​កំពុង​ទាក់​ទង​ទៅ​កាន់ Channel ក្នុង​ស្រុក​របស់​ខ្លួន​ឲ្យ​ដាក់​ផ្សាយ​បទ​នេះ។

រូប​ខាង​ស្តាំ12ME, DJ Cake, Parker Jones

DJ ខេក បញ្ជាក់​ថា​លោក​ និង​ដៃ​គូ​ទាំង​ពីរ​ស្គាល់​គ្នា​បាន​រយៈ​ពេល​៣​ហើយ​ ដែល​កន្លង​មក​ផលិត​ចម្រៀង​រួម​គ្នា​បាន​២​បទ​គឺ​បទ " I Am Old School " នេះ​ និង​បទ​ "កាល​ពី​ខ្ញុំ​នៅ​ក្មេង​" ដែល​ត្រៀម​ចេញ​ MV ក្នុង​ពេល​ឆាប់ៗ។ ​​

តោះ​! ទស្សនា​បទ​ថ្មី " I Am Old School " ពី​ DJ ខេក ទាំង​អស់​គ្នា!!!

អត្ថបទ៖ សុខណា