Liverpool ចាញ់​ Leicester ដែល​គ្មាន​អ្នក​ចាត់​ការ​ដឹកនាំ ៣-១

  • 2017-02-28 01:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស​ក្រហម​ Liverpool បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​​ Leicester City ៣-១ បើ​ទោះ​ជា​ក្រុម​ម្ចាស់​ផ្ទះ​មិន​ទាន់​មាន​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​មក​ដឹក​នាំ​ក៏ដោយ។

Jamie Vardy

ការ​ប្រកួត​យប់​មិញ​នេះ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​ លេង​បាន​យ៉ាង​ល្អ​ ហើយ​បង្កើត​ឱកាស​គ្រាប់​ទី​មួយ​នៅ​នាទី ២៨​ ដោយ​ Jamie Vardy ដែល​ជា​បាល់​វាយ​បក​លឿនៗ​ បន្ទាប់​ពី​ Wijnaldum ធ្វើ​ឲ្យ​ខូច​បាល់។ គ្រាប់​ទី​ពីរ​កើត​ឡើង​នៅ​ ១១​នាទី​ តាម​រយៈ​​ខ្សែ​បម្រើ​ Drinkwater ​ស៊ុត​ពី​ចម្ងាយ​ Volley យ៉ាង​អស្ចារ្យ។

ចូល​ដល់​វគ្គ​ទី​ពីរ​ Leicester នៅ​តែ​បន្ត​វាយ​សម្រុក​ និង​​បន្ថែម​បាន​មួយ​គ្រាប់​ទៀត​ដោយ Vardy ដដែល​តាម​រយៈ​​​ការ​លោត​តែត​បញ្ចូល​ទី​នៅ​នាទី​៦០។ យ៉ាង​ណា​ក៏​ដោយ​នៅ​នាទី ៦៨​ Coutinho បាន​អូស​បាល់​ស៊ុត​ដាច់​ចង្កេះ អ្នក​ចាំទី Schmeichel ឲ្យ​ Liverpool បាន​មួយ​គ្រាប់​វិញ​ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន