គិរីដង​រ៉ែក​ អត់​​លើក​ពាន Tiger Street Football Festival 2017 ​តែ​ជោគជ័យ​រឿង​មួយ

  • 2017-02-28 02:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​​បាល់ទាត់​គិរី​ដង​រ៉ែក​ FC A ​បង្ហើប​​ថា ​ទោះ​ក្លឹប​របស់​គេ​មិន​បាន​លើក​ពាន​តែ​ជោគជ័យ​រឿង​មួយ​គឺ​កីឡាករ​ក្នុង​ក្រុម​មួយ​នេះ​​ចំនួន​ ៤​រូប​ នឹង​បាន​បង្ហាញ​ខ្លួន​ក្នុង​លីគ​កំពូល​កម្ពុជា​នា​ឆ្នាំ​នេះ​ ​និង​​ឆ្នាំ​ក្រោយ​។

អេង ស៊ីន​តារា (ខ្ពស់​ជាង​គេ និង​យុវជន​គិរីដងរ៉េក)

​​ក្រុម​បាល់ទាត់​គិរី​ដង​រ៉េក FC A ​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Tiger Street Football Festival 2017 ប្រចាំ​មណ្ឌល​ខេត្ត​សៀមរាប ដោយ​ចាញ់​ក្រុម​ Siem Reap FC ​​​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​២-០។

​លោក​ អេង ស៊ីន​តារា អ្នក​ដឹក​នាំ​ក្រុម​​គិរី​ដង​រ៉ែក​បាន​ឲ្យ​ដឹង​ថា ​​កីឡាករ​​របស់​លោក​នា​ឆ្នាំ​នេះ​​មាន​ ជី សុងតាក់ ហម បញ្ញ ​បាន​​លេង​​នៅ​ក្លឹប​អាជីព ​និង​មាន​ពីរ​រូប​ទៀត នឹង​ទៅ​ចូល​រួម​លេង​លីគ​កំពូល​កម្ពុជា​នា​ឆ្នាំ​ក្រោយ​​។ ពួក​គេ​ទាំង​ ៤​នាក់​​នេះ​ត្រូវ​បាន​ក្លឹប​ទាក់​ទង​មក និង​បាន​ចុះ​កុង​ត្រា​​រួច​រាល់​។

អ្នក​ដឹក​នាំ​រូប​នេះ​បន្ថែម​ថា ដំបូង​ឡើយ​រំពឹង​លើក​ពាន Tiger Street Football Festival 2017 ដើម្បី​ការពារ​តំណែង​ជើង​ឯក​​ ប៉ុន្តែ​ដោយ​ភ្លាត់​ចាញ់​ក្រុម​ខាង​លើ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​ខ្លាំង​​​មែន​ទែន។ ​​ទោះ​បី​បាន​ត្រឹម​លេខ​២ លោក​​គិត​ថា កីឡាករ​របស់​លោក​មាន​សង្ឃឹម​អាច​លេង​បាន​ល្អ​ក្នុង​ការ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ។

​សម្រាប់​ប្រាក់​រង្វាន់​ជយ​លាភី​ទូទាំង​ប្រទេស​លេខ​ ១​ទទួល​បាន​១៥០០​ដុល្លារ​អាមេរិក លេខ​២ ទទួល​​បាន​ ៥​០០០ ដុល្លារ​អាមេរិក​ លេខ​ ៣​ទទួល​បាន​២៥០០ ដុល្លារ​អាមេរិក​ និង​លេខ​ ៤​ទទួល​បាន​ ១​០០០ ដុល្លារ​អាមេរិក។ ពេល​វេលា​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៧ នៅ​កោះ​ពេជ្រ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​