ភាព​យន្ត​ខ្មែរ​ល្បី​ៗ​ ៨​រឿង​ នឹង​ត្រូវ​ចាក់បញ្ចាំង​​នៅ​មហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​

  • 2017-03-01 01:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​កញ្ញា ​ គឹម សុធា ​ប្រធាន​ទំនាក់​ទំនង​ទូ​ទៅ​នៅ​មហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​បាន​ប្រាប់​ Sabay ថា​ភាព​យន្ត​ខ្មែរ​ល្បី​ៗ​ចំនួន​ ៨​រឿង​ នឹង​ត្រូវ​ចាក់បញ្ចាំង​​នៅ​គ្រប់​រោង​ភាព​យន្ត​ទាំង​៩​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​នៅ​ដើម​ខែ​ មិនា​ នេះ​ហើយ។

ខ្សែ​ភាព​យន្ត​ខ្មែរ​ល្បី​ៗ​ទាំង​៨​ ដែល​ចាក់ បញ្ចាំង​នៅ​ថ្ងៃ​ទី​៤​ខែ​ មិនា ឆ្នាំ​ ២០១៦​ នេះ មាន​ដូច​ជា​រឿង​ "ប៉ុបពី​ទៅ​ហូលីវូដ" “ស្នេហ៍​ស្វ័យ​គុណ​៤​" “វិកល​ចរិត​" “ការ​ពារ​ឧក្រិដ្ឋ​​ជន​​" “នារី​វេទ​មន្ត​" “សតិ​ជាប់​ទ្រុង​" “កោះ​ពេជ្រ​" និង​រឿង​ “បទ​ឆ្វេង​បត់​ស្ដាំ​"។ ទាក់​ទង​នឹង​រឿង​បទ "​ឆ្វេង​បទ​ស្ដាំ​នេះ​ដែរ" កម្ពុជា​បាន​សហការ​ជា​មួយ​អ្នក​ដឹក​នាំ​រឿង​មក​ពី​ប្រទេស​កូរ៉េ​។ នាង បន្ត​។

ប្រធាន​ផ្នែក​អ្នក​គ្រប់​គ្រង​ទូ​ទៅ​ នៅ​មហា​ស្រព​ភាព​យន្ត​អន្តរជាតិ​បន្ថែម​ថា ក្នុង​ចំណោម​​រឿង​ទាំង​ ៨​ ខាង​លើ​នេះ​មាន​១​រឿង​ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​មុន​គេ​ក្នុង​ថ្ងៃ​បើក​​សម្ពោធ​នៅ​ថ្ងៃ​ទី​៣​ នៅ​សាល​មហា​ស្រព​កោះ​ពេជ្រ​គឺ​រឿង​ "ប៉ុបពី​ទៅ​ហូលីវូដ"។​ ចំពោះ​ការ​ចាក់បញ្ចាំង​​នៅ​ថ្ងៃ​ទី​៤​ខាង​មុខ​នេះ​ក៏​មាន​រឿង​បរទេស​មក​ពី​៤១​ ប្រទេស​​ដែល​ត្រូវ​បង្ហាញ​នៅ​លើ​ផ្ទាំង​ក្រណាត់​ស​ជា​មួយ​ភាព​យន្ត​ខ្មែរ​​រយៈ​ពេល​៦​ថ្ងៃ​។

“មូល​ហេតុ​ដែល​យើង​យក​ភាព​យន្ត​​ខ្មែរ​មក​ចាក់​បញ្ចាំង​ជា​មួយ​ភាព​យន្ត​បរទេស​ ដោយ​សារ​តែ​ចង់​លើក​ស្ទួយ​វិស័យ​ភាព​យន្ត​ខ្មែរ​ និង​ចង់​បង្ហាញ​វប្បធម៌​ប្រ​ពៃ​ណី​ខ្មែរ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ និង​ចង់​បង្ហាញ​​ ​ស្នា​ដៃ​នៃ​ការ​ផលិត​រឿង​បរទេស​ ដល់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទាំង​វប្បធម៌​​ប្រពៃ​ណី​និង​របៀប​របប​នៃ​ការ​រស់​នៅ​"។ កញ្ញា គឹម សុធារី ថ្លែង​។

គួរ​បញ្ជាក់​ថា​ រោង​កុន​ទាំង​៩​ដែល​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​៤​ ខាង​មុខ​នេះ​រួម​មាន​៖​ Legend City Mall Legend Tk ទួលគោក Legend ស្ទឹង​មាន​ជ័យ​ Major Cineplex by cellcard Platinium cineplex French institute Bophanh center Chat tomuk theater និង​ Open air daimond iland ៕​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម