រឿងថ្មីអ្នកនាង អម្ពរទេវី ត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការ
- 2017-03-01 07:30:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងថ្មីអ្នកនាង អម្ពរទេវី ត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការ
ចន្លោះមិនឃើញ
នៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៧ នេះផលិតកម្មថោនបានរៀបចំកម្មវិធីសម្ពោធរឿង "ទឹកចិត្តម្ដាយសម័យថ្មី" នៅរោងភាពយន្ត Major Cineplex by Cellcard នៅផ្សារទំនើប AEON MALL នៅក្នុងរឿងនេះដែរក៏មានវត្ត អ្នកនាង អម្ពរទេវី សម្ដែង ជាតួម្ដាយនឹងត្រូវបង្ហាញខ្លួនសារជាថ្មីលើផ្ទាំងក្រណាត់សនៅដើមខែមីនា ឆ្នាំ ២០១៧នេះ។
ខ្សែភាពយន្តរឿង "ទឹកចិត្តម្ដាយសម័យថ្មី" ជាខ្សែភាពយន្តបែបកម្សត់សោកសង្រេងរបស់អ្នកម្ដាយ៣រូប ដែលស្រក់ទឹកភ្នែកដោយសារតែកូន។ ចូលរួមសម្ដែងដោយតារាសម្ដែងប្រុសស្រី ៤ ជំនាន់រួមមាន៖តារាសម្ដែងជើងចាស់ អ្នកនាង អម្ពរទេវី លោក ទេព រិន្ទដារ៉ូ អ្នកនាង ស្វែង សុជាតា អ្នកនាង ស៊ឹម សូលីកា អ្នកនាង សុខ សោម៉ាវត្តី លោក អែត វីន កញ្ញា ឌុច លីដា លោក ប៊ុត សារ៉ាវុធ និងតារាកិត្តិយសប្រុសស្រីជាច្រើនរូបទៀត។
គួរបញ្ជាក់ថារឿង "ទឹកចិត្តម្ដាយសម័យថ្មី" ដែលសម្ដែងដោយតារាជើងចាស់អ្នកនាង អម្ពរទេវី ក្រោយពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំមកនេះ នឹងត្រូវចាកបញ្ចាំងគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២ ខែ មីនា ឆ្នាំ ២០១៧ នេះហើយ៕