ក្រសួង​ការពារ​ជាតិ ​បំបាក់​​បឹង​កេត​អង្គរ​ ​៣-០ ​អម្បាញ់​មិញ

  • 2017-03-01 12:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ក្រសួង​ការពារ​ជាតិ​ ម្ចាស់​ជើង​ឯក​​ពាន Hun Sen Cup 2016 ​បាន​បំបាក់​ក្រុម​ម្ចាស់​​ការពារ​តំណែង​ជើង​ឯក​​លីគ​កំពូល​កម្ពុជា​បឹង​កេត​អង្គរ ​ដោយ​លទ្ធផល​ ៣-០ ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ ​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១៧​ សប្តាហ៍​ទី​២​ ​នា​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​អម្បាញ់​មិញ​នេះ។

៣​គ្រាប់​របស់​​ក្រសួង​ការពារ​ជាតិ​ ​រក​បាន​ដោយ​កីឡាករ​ Choe Myong Ho ​២​គ្រាប់​ម្នាក់​ឯង​ ​នៅ​នាទី​​ទី​៦ និង​នាទី​ទី​១២ ​មុន​ពេល​ខ្សែ​បម្រើ​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា ​ច្រឹង​ ពលរដ្ឋ​ ​រក​បាន​គ្រាប់​ទី​៣ នៅ​នាទី​​ទី​៣០៕

អត្ថបទ៖ វិន ជីវ័ន្ត​