ច្បាស់​ការ​! Enrique នឹង​ចាកចេញពី Barcelona នៅ​ចប់​រដូវ​កាល​នេះ​

  • 2017-03-02 00:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Enrique នឹង​លា​ឈប់​ពី​តួ​នាទី​ជា​អ្នក​ចាត់​ការ​ទូទៅ Barcelona នៅ​ចុង​រដូវ​កាល​នេះ​ក្រោម​ហេតុ​ផល​ថា លោក​ចង់​​សម្រាក​។

Luis Enrique

បុរស​វ័យ​៤៦​ឆ្នាំ​បាន​ប្រាប់​ពី​ការ​សម្រេច​ចិត្ត​ខាង​លើ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្រោយ​ជ័យ​ជម្នះ​លើ Sporting Gijon ៦=១។ "វា​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​មាន​ភាព​ស្មោះត្រង់​នឹង​​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​បាន​គិត។ ខ្ញុំ​ពិត​ជា​អរគុណ​ដល់​ក្លឹប​ដែល​ផ្ដល់​ភាព​ជឿជាក់​កន្លង​មក។ វា​ពិត​ជា​ពេល​វេលា​៣​ឆ្នាំ​ មិន​អាច​បំភ្លេច​បាន”។

Enrique ធ្លាប់​ជួយ​ Barca ឈ្នះ​ពាន​៣​នៅ​រដូវ​កាល​ដំបូង​មាន La Liga, Copa និង​ Champions League ហើយ​រដូវ​កាល​មុន​អតីត​កីឡាករ​ Barca រូប​នេះ​ដឹក​នាំ​ក្រុម​ឈ្នះ​ La Liga, Copa del Rey តែ​មិន​អាច​ការពារ​ជើង​ឯក​ Champions League បាន។ នៅ​រដូវ​កាល​នេះ Barca កំពុង​ឈរ​លេខ​១​ក្នុង​តារាង​ La Liga ហើយ​ ត្រូវ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ Copa del Rey ​ម្តង​ទៀត​នៅ​ចុង​ខែ​ឧសភា៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម