Rang Rover Velar​ ​រាង​ឡូយ​ ​​ទំនើប​ ​តម្លៃ​​អាច​គិតគូរ​បាន​

  • 2017-03-02 03:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Land Rover​ ​ទើប​អង្រួន​ចិត្ត​អ្នក​ស្រលាញ់​រថយន្ត​គ្រប់​រូប​ជា​មួយ​ការ​បញ្ចេញ​ម៉ូដែល​ ​Rang Rover Velar​ ​ដែល​មាន​ការ​រចនា​យ៉ាង​ពិសេស​ ​និង​ទាក់ទាញ​ ​អម​បច្ចេកវិទ្យា​ទំនើប​អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ។

Rang Rover Velar​ ​បំពាក់​យ៉ាន់​អាលុយមីញ៉ូម​ទំហំ​ ​២២​ ​អ៊ីញ​ ​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៨​ ​វគ្គ​ ​ហើយ​មាន​ផលិត​បែងចែក​ជា​ ​៣​ ​ជម្រើស​ម៉ាស៊ីន​ដែល​មាន​ដូច​ជា​ ​៖​ ​

  • ម៉ាស៊ីន​ម៉ាស៊ូត​ ​ស៊ីឡាំង​ ​៤​ ​Turbodiesel​ ​កម្លាំង​ ​១៨០​ ​សេះ​ ​ចំណុះ​ ​២,០​ ​លីត្រ
  • ម៉ាស៊ីន​សាំង​ ​ស៊ីឡាំង​ ​៤​ ​Turbocharged​ ​កម្លាំង​ ​២៤៧​ ​សេះ​ ​ចំណុះ​ ​២,០​ ​លីត្រ
  • ម៉ាស៊ីន​សាំង​ ​ស៊ីឡាំង​ ​៦​ ​Supercharged​ ​កម្លាំង​ ​៣៨០​ ​សេះ​ ​ចំណុះ​ ​៣,០​ ​លីត្រ​ ​សន្ទុះ​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៥,៣​ ​វិនាទី​ ​និង​ល្បឿន​អតិបរមា​ ​២៥០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ចង្កៀង​មុខ​បច្ចេកវិទ្យា​ថ្មី​អាច​ជះ​ពន្លឺ​បាន​ ​៥៥០​ ​ម៉ែត្រ​ ​(ភ្លើងហ្វា)​ ​ហើយ​នឹង​ទម្លាក់​ពន្លឺ​ស្វ័យប្រវត្តិ​ពេល​មាន​អ្នក​បើកបរ​ទល់​មុខ​ ​ដែល​មិន​ចាំង​ភ្នែក​អ្នក​បើក​ច្រាស់​គ្នា។ អាច​បញ្ជាកំណត់​សីតុណ្ហភាព​ក្នុង​រថយន្ត​តាម​រយៈ​ ​App​ ​ពី​ទូរសព្ទ​ ​និង​អាច​ប្រើ​ខ្សែដៃ​វៃ​ឆ្លាត​ដែល​ធន់​នឹង​ទឹក​ជំនួស​សោ​វៃ​ឆ្លាត។

តម្លៃ​សម្រាប់​ម៉ូដែល​ម៉ាស៊ីន​ ​៤​ ​គឺ​ចាប់​ពី​ ​៤៩ ៩០០​ ​ដុល្លារ​​ (តម្លៃ​បរទេស)​ ​និង​ម៉ូដែល​ម៉ាស៊ីន​ ​៦​ ​គឺ​ ​៧៧ ១០០​ ​ដុល្លារ​ ​(តម្លៃបរទេស)៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ