​ក្រុម​ហ៊ុន CLEAR ​និង​លោក Leonardo ​ប្ដេជ្ញា​ជួយ​ជម្រើស​ជាតិ​ឱ្យ​ជោគជ័យ​ឆ្នាំ​នេះ

  • 2017-03-06 09:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន CLEAR ​បាន​ជួយ​ជ្រោមជ្រែង​ដល់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​អស់​ពេល​ជា​យូរ​មក​ហើយ ​ក្នុង​នោះ​ពួកគេ​ក៏​បាន​ជួយ​ទាំង​ថវិកា​និង​ជំរុញ​តាម​ផ្នែក​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ CLEAR ​កាល​ពី​ពេល​កន្លង​ទៅ ក៏​ដូចជា​ការ​ប្រកួត​ខាង​មុខ​នេះ។

សន្និសីទ​សារព័ត៌មាន

លោក Freddy Ong ​នាយក​ក្រុមហ៊ុន CLEAR ​នៅ​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​ដូច្នេះ​ថា​៖ “ក្រុម​ហ៊ុន​ Clear ​មិន​ត្រឹម​តែ​ចង់​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​យើង​ក៏​មាន​គម្រោង​ជួយ​ដល់​ថ្នាល​យុវជន​ផង​ដែរ។ ដោយ​រាល់​សកម្មភាព​កីឡា​បាល់ទាត់​នៅ​កម្ពុជា ​គឺ​ CLEAR ​តែងតែ​ចង់​ចូលរួម​ជាមួយ​ជា​និច្ច។ ដូច​ដែល​បាន​ឃើញ​ស្រាប់​ហើយ ​ថា​កាល​ពី​ប្រកួត​មិត្តភាព​អន្តរជាតិ​កន្លង​ទៅ ​គឺ Clear ​ចូល​រួម​បាន​យ៉ាង​ច្រើន”។

លោក Freddy Ong

ដូច​គ្នា​ទៅ​នឹង​ក្រុមហ៊ុន CLEAR ​ដែរ លោក Leonardo Luis ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​នឹង​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ជួយ​កម្ពុជា​ឱ្យ​ដើរ​ទៅ​មុខ។ ចាប់​ពី​ពេល​នេះ​ទៅ លោក​គឺ​ជា​មនុស្ស​ម្នាក់​រស់​នៅ​ប្រទេស​កម្ពុជា ​ដើម្បី​ជួយ​ក្រុម​កម្ពុជា។ ចំពោះ​កីឡាករ​វិញ ​លោក​នឹង​ចាប់​ផ្ដើម​មើល​ជើង​ចាប់​ពី​សប្ដាហ៍​នេះ​ទៅ ​ដោយ​មិន​ទាន់​​ធ្វើ​ការ​​ជ្រើសរើស​នៅ​ឡើយ​នោះ​ទេ។ ប្រសិន​ណា​បើ​កីឡាករ​ណា​ម្នាក់​ល្អ ​និង​អាច​ជាប់​ជម្រើស​ជាតិ​បាន ​ប៉ុន្តែ​បើ​មិន​ល្អ​លោក​មិន​ចង់​បាន​ឡើយ។

លោក Leornado

សូម​បញ្ជាក់​ថា CLEAR ​បាន​បង្ហាញ​ខ្លួន​ជួយ​បាល់ទាត់​កម្ពុជា​ច្រើន​មក​ហើយ រួម​មាន​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​សិង្ហបុរី ​ហុងកុង ស្រី​លង្កា ​និង​ក្រុម​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ប្រកួត​ជា​ដើម។ ខណៈ​​ពេល​ខាង​មុខ​នេះ CLEAR ​ក៏​នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ពុជា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​នា​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ផង​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី