៥៦​ក្រុម ​នឹង​ប្រជែង​គ្នា​យក​ជើង​ឯក​មណ្ឌល​កំពង់​ចាម​ពាន​ Tiger Street Football Festival 2017

  • 2017-03-03 09:56:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ Tiger Street Football Festival 2017 ​នៅ​មណ្ឌល​កំពង់​ចាម​បាន​ចាប់​ឆ្នោត​គូ​ប្រកួត​អស់​ហើយ ​ដោយ​មាន​ក្រុម​ចូលរួម​ចំនួន​៥៦​ក្រុម ​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ព្រឹក​ស្អែក​នេះ​ត​ទៅនៅមុខសាលាគរុកោសល្យភូមិភាគខេត្ត ខេត្តកំពង់ចាម។

ដោយ​នេះ​គឺ​ជា​មណ្ឌល​ទី​៤​ហើយ​សម្រាប់​ការ​ប្រកួត​បាន​រង្វាន់​ខាង​លើ ​ត្បិត​អី​នៅ​ក្នុង​មណ្ឌល​កំពង់​ចាម​នេះ ​នឹង​ត្រូវ​ជ្រើសរើស​យក​៦​ក្រុម​ប៉ុណ្ណោះ​ក្នុង​ចំណោម​៥៦​ក្រុម​ដែល​ដាក់​ពាក្យ​ចូល​រួម​ប្រកួត។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​រយៈ​ពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​៤​និង​ទី​៤​ខែ​មីនា​ឆ្នាំ​២០១៧​នេះ ​ខណៈ​ដែល​ច្បាប់​នៃ​ការ​ប្រកួត ​និង​លក្ខខណ្ឌ​នានា​ក៏​មិន​ខុស​ពី​មណ្ឌល​ផ្សេង​ៗ​ទៀត​កន្លង​ទៅ​ដែរ។

ចំពោះ​ប្រាក់​រង្វាន់​វិញ ​សម្រាប់​មណ្ឌល​កំពង់​ចាម ​អ្នក​លេខ ​១ ​ទទួល​បាន ​១៥០០ ​ដុល្លារ លេខ ​២ ​ទទួល​បាន ​១០០០ ដុល្លារ លេខ​៣ ទទួល​បាន​ ៥០០ ដុល្លារ និង​លេខ ៤ ទទួល​បាន​ ២០០ ដុល្លារ។ ខណៈ​ដែល​២​ក្រុម​ទៀត ​មិន​ទទួល​បាន​ប្រាក់​រង្វាន់​ទេ តែ​ក្រុមហ៊ុន Tiger ​នឹង​រ៉ាប់រង​ចំពោះ​ការ​ចាយវាយ​របស់​ពួកគេ​អំឡុង​ពេល​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ។

ដោយ​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ខែ​មីនា​ខាង​មុខ​នេះ ​នៅ​មុខ​សាល​មហោស្រព​កោះពេជ្រ។ ​ដោយ​ប្រាក់​សម្រាប់​ក្រុម​ជើង​ឯក​ទូទាំង​ប្រទេស​រួម​មាន​ជើងឯក ១៥ ០០០​ដុល្លារ​ ជើងឯករង​ ៥ ០០០​ដុល្លារ​ ចំណាត់ថ្នាក់លេខ​៣​បាន ​២ ៥០០​ដុល្លារ​ ​និង​ចំណាត់ថ្នាក់លេខ ៤​​បាន ១០០០ ​ដុល្លារ៕​

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម