បើក​ឆាក​ Tiger Street Football Festival 2017 ​មណ្ឌល​កំពង់​ចាម​ព្រឹក​ដំបូង ​អ៊ូអរ​ណាស់

  • 2017-03-04 06:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ ​ការ​ប្រកួត​ Tiger Street Football Festival 2017 ​នៅ​មណ្ឌល​ខេត្ត​កំពង់​ចាម ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ ​ដោយ​មាន​អ្នក​ចូល​រួម​ទស្សនា​ច្រើន និង​កីឡាករ​ម្នាក់​ៗ​ពោរពេញ​ដោយ​ជំនឿ​ចិត្ត​ផង​ដែរ។ យ៉ាងណាមិញ ​នេះ​គ្រាន់​ជា​ការ​ប្រកួត​ថ្ងៃ​ទី​១​ប៉ុណ្ណោះ ​ខណៈ​ដែល​ថ្ងៃ​ស្អែក​កាន់​តែ​កក្រើក​ថែម​ទៀត ព្រោះ​អី​ស្អែក​ជា​ថ្ងៃ​ដែល​ស្វែង​រក​ឃើញ​ម្ចាស់​ជើង​ឯក​នៅ​មណ្ឌល​នេះ​តែ​ម្ដង។

សូម​រំលឹក​ថា សម្រាប់​មណ្ឌល​កំពង់​ចាម ​អ្នក​លេខ ​១ ​ទទួល​បាន ​១៥០០ ​ដុល្លារ លេខ ​២ ​ទទួល​បាន ​១០០០ ដុល្លារ លេខ​៣ ទទួល​បាន​ ៥០០ ដុល្លារ និង​លេខ ៤ ទទួល​បាន​ ២០០ ដុល្លារ។ ខណៈ​ដែល​២​ក្រុម​ទៀត ​មិន​ទទួល​បាន​ប្រាក់​រង្វាន់​ទេ តែ​ក្រុមហ៊ុន Tiger ​នឹង​រ៉ាប់រង​ចំពោះ​ការ​ចាយវាយ​របស់​ពួកគេ​អំឡុង​ពេល​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ។

អត្ថបទ៖ មុន្នីរម្យ