អារម្មណ៍​ពិត​ អ៊ុន សិទ្ធា និង​ Peypey Dy មិន​សូវ​ខុស​គ្នា​យប់​មិញ​

  • 2017-03-04 03:55:29
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​ លោក អ៊ុន សិទ្ធា និង Peypey Dy បាន​បង្ហាញ​​ក្ដី​រំភើប​ជា​ថ្មី​ម្ដងទៀត​​ បន្ទាប់​ពី​រឿង​ "ប៉ុបពី​ទៅ​ហូលីវូដ​" ត្រូវ​បាន​ម​ហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​ (CIFF)យក​មក​ចាក​បញ្ចាំង​ជូន​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ទស្សនា​ដោយ​សេរី​នៅ​វាល​ហាល​កោះ​ពេជ្រ​។

ទាំង​ អ៊ុន សិទ្ធា និង Peypey Dy បាន​លើក​ឡើង​ព្រម​គ្នា​ថា​​ ពួក​គេ​មិន​នឹក​ស្មាន​ថា​រឿង​ "ប៉ុប​ពី​ទៅ​ហូលីវូដ​" ស្ថិត​នៅ​ក្នុង​ចំណោម​រឿង​ដែល​ មហា​ស្រព​ភាព​យន្ត​អន្តរជាតិ(CIFF) ​ជ្រើស​រើស​មក​បញ្ចាំង​សា​ជា​ថ្មី​ម្ដង​ទៀត​ចែក​ជូន​បង​ប្អូន​ខ្មែរ​ទស្សនា​ដោយ​សេរី​នោះ​ទេ​។​​​ហើយ​ចំណុច​អប់​រំ​ក្នុង​រឿង​​នេះ​គឺ​និយាយ​ទាក់​ទង​ទៅ​និង​ភេទ​ទី​៣នេះ​តែម្ដង​។

“បន្ទាប់​ពី​ពួក​ខ្ញុំ​បាន​ទស្សនា​រឿង​ខ្លួនឯង​ហើយ​ ចង់​ទស្សនា​ម្ដង​ទៀត ហើយ​តែង​តែ​គិត​ថា​ មិន​ដឹង​ពេល​ណា​​ទេ​បាន​ទស្សនា​រឿង​ ហ្នឹង​ម្ដង​ទៀត​ទេ​ តែ​ថ្ងៃ​នេះ​​ខ្ញុំ​បាន​ទស្សនា​វា​ម្ដង​ទៀត​ហើយ​ មិន​មែន​តែ​ពួក​ខ្ញុំ​ទេ​បង​ប្អូន​ក៏​អាច​ទស្សនា​បាន​ម្ដង​ទៀត​ដូច​ពួក​ខ្ញុំ​ដែរ​ អរគុណ​ដល់​មហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​ ដែល​បាន​យក​រឿង​នេះ​មក​បញ្ចាំង​ជា​ថ្មី​ម្ដង​ទៀត​"។ Peypey Dy និយាយ​។

គួរ​បញ្ជាក់​ថា​ មហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​(CIFF) បាន​យក​ភាព​យន្ត​ខ្មែរ​ចំនួន​ ៨​រឿង​ និង​ភាព​យន្ត​បរទេស​ចំនួន​ ១៣០​ រឿង​​មក​ពី​ជាង​ ៣០​ប្រទេស​​ផ្សេង​គ្នា​ជុំ​វិញ​ពិភព​លោក នឹង​ត្រូវ​ចាក​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​ទាំង​៨​ទីតាំង​ ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៩​ ខែមីនា ឆ្នាំ​២០១៧​នេះ​តទៅ​ហើយ​៕​​​​​​​


អត្ថបទ៖ ឆុង ស៊ីណាន