iPhone ជំនាន់​ថ្មី​នឹង​ប្រើ​ ឌុយ​ USB-C ជំនួស​ឌុយ​ធម្មតា​

  • 2017-03-04 06:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Iphone ជំនាន់​ថ្មី​ នឹង​ប្រើ​ឌុយ​ USB-C ជំនួស​ឌុយ​ USB-A (ឌុយ​ធម្មតា) សម្រាប់​សាក​ថ្ម​។

ឌុយ​​សាក​​របស់​ iPhone ថ្មី​នៅ​​ផ្នែក​ដោត​ជាប់​​ទូរស័ព្ទ​នឹង​រក្សា​រូបរាង​ដដែល​ ប៉ុន្តែ​ផ្នែក​​ភ្ជាប់​​ទៅ​នឹង​ដុំ​ភ្លើង​សាក​ថ្ម​នឹង​ត្រូវ​ប្រើ ​ឌុយ​ USB-C ជំនួស​វិញ។ មាន​មូលហេតុ​២​ ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នេះ​កើត​ឡើង​ទី​មួយ​គឺ​ ឌុយ​ USB-C អាច​បញ្ជូន​ភ្លើង​ទៅ​ក្នុង​ទូរសព្ទ​បាន​ច្រើន​ជាង USB-A។

ទី​ពីរ​ឌុយ ​USB-C របស់​ iPhone ជំនាន់​ថ្មី​អាច​​ដោត​ផ្ទាល់​ជាមួយ​​​កុំព្យូទ័រ​យួរ​ដៃ​របស់​ក្រុម​ហ៊ុន​ Apple ប្រភេទ MacBooks បាន​ ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ Adapter ៕

ឌុយ​ USB-A (ឌុយ​ធម្មតា)
ឌុយ ​USB-C

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ វីរ័ត្ន