ពេជ្រ សោភា ​ដេវីដ ​វីរៈយុទ្ធ ​នឹង​បង្ហាញ​ខ្លួន​ឆាក ​Tiger Street Football Festival 2017 ​ល្ងាច​នេះ

  • 2017-03-04 07:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​រាត្រី​នេះ​ដែរ ​ការ​ប្រគុំ​តន្ត្រី​យក្ស​របស់ ​Tiger Street Football Festival 2017 ​នៅ​មណ្ឌល​កំពង់ចាម​នឹង​ចាប់​ផ្ដើម​ហើយ ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប។

ដោយ​រាត្រី​ទី​មួយ​នេះ ​នឹង​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង ពេជ្រ សោភា ​ដេវីដ ​ឆាយ ​វីរៈយុទ្ធ ​ថែល ថៃ ​និង​សុខ សីឡាលីន ​ផង​ដែរ។ ដោយ​ការ​ប្រគុំ​តន្ត្រី​នេះ​នឹង​ចាប់​ផ្ដើម​តាំង​ពី​ល្ងាច​រហូត​ដល់​ពាក់​កណ្ដាល​យប់​។ ដោយ​ឡែក​សម្រាប់​អ្នក​ចូល​រួម​ទស្សនា​វិញ ក៏​មាន​ឱកាស​បាន​ទទួល​ទាន​ស្រា​បៀរ Tiger ​ក្នុង​តម្លៃ​សមរម្យ​មួយ​ផង​ដែរ។

សម្រាប់​ការ​ប្រគុំ​តន្ត្រី​របស់​ Tiger Street Football Festival 2017 ​នៅ​មណ្ឌល​កំពង់​ចាម​នេះ​នឹង​មាន​រយៈ​ពេល​២​ថ្ងៃ ​ដោយ​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​ល្បី​ៗ​ដូច​បាន​រៀបរាប់​ខាង​លើ៕​

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម