ឥន្ទ្រានិម្មិតកំពុងក្រុងពាលី "សសរកន្លោង" នៅទីស័ក្ដិសិទ្ធិមួយ
- 2017-03-06 02:03:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥន្ទ្រានិម្មិតកំពុងក្រុងពាលី "សសរកន្លោង" នៅទីស័ក្ដិសិទ្ធិមួយ
ចន្លោះមិនឃើញ
"សសរកន្លោង" ដែលជាស្នាដៃទី២ បន្ទាប់ពីរឿង "កំណត់ហេតុនាងនាថ" របស់ផលិតកម្ម ឥន្ទ្រានិម្មិត កំពុងតែធ្វើការក្រុងពាលីនៅ ម្តុំវត្តវិហារសួគ៌ខេត្តកណ្តាល។
ដំបូងឡើយអ្នកដឹកនាំរឿងលោក រ៉ូណាន់ ចាន់ណា ថានឹងក្រុងពាលីនៅខេត្តកែប ប៉ុន្តែពេលនេះជ្រើសយកតំបន់ខេត្តកណ្ដាលវិញដោយសារទីតាំងនេះជាកន្លែងមួយដែលចាប់កំណើតនៃការដាក់ឈ្មោះ និងដំណើរការនានានិងភាពជោគជ័យនានារបស់ផលិតកម្ម "ឥន្រ្ទានិមិត្ត" ជាងមួយឆ្នាំមកនេះ។
ស្នាដៃរឿងថ្មី "សសរកន្លោង" នេះអ្នកដឹកនាំ រ៉ូណាន់ ចាន់ណា បន្តឲ្យដឹងទៀតថាបានដកស្រង់ចេញពីរឿងព្រេងនិទានខ្មែរ និងចេញពីការនិទានតគ្នាពីចាស់ៗរួមផ្សំពីគំនិតច្នៃប្រឌិត ដែលលោកបានរៀបចំច្នៃសារជាថ្មី ដើម្បីឲ្យរឿងនេះកាន់តែប្លែក។
តួសម្ដែងនៅក្នុងរឿងនេះមានកញ្ញា យ៉ែម ស្រីពេជ្រ អ្នកនាង ប៉េងប៉ោង លោក ភីម៉ៃ លោក ទ្រី តារាវុធ អ្នកនាង ឆៃលី ដាឡែន លោក ហេង ចាន់វិសាល លោក ហ៊ុន សុភី ព្រមទាំង Frehie Boy Freshie Girl ក្មេងៗជាច្រើនដួងទៀត។ ដើម្បីចង់ពង្រឹងរឿងថ្មីនេះឲ្យកាន់តែល្អជាងមុន លោក រ៉ូណាន់ ផ្ទាល់ មិនបានចូលរួមសម្ដែងដូចកាលរឿង "កំណត់ហេតុនាងនាថ" ឡើយ៕