សប្បាយ​អត់​អ្នក​កំពង់​ចាម ​តារា​ល្បី​ៗ​ឡើង​ច្រៀង​លើ​ឆាក Tiger Street Football Festival 2017

  • 2017-03-05 00:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន Tiger ​កាល​ពី​យប់មិញ​នេះ ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នៅ ខេត្ត​កំពង់​ចាម​សប្បាយ​រីករាយ​ខ្លាំង​មែនទែន ​ព្រោះ​អី​ពួកគេ​បាន​ជួប​ជាមួយ​តារា​ចម្រៀង​ល្បី​ៗ ជា​ពិសេស Idol ​ក្នុង​ដួង​ចិត្ត​តែ​ម្ដង។

ពេជ្រ សោភា ​ដេវីដ ​ឆាយ ​វីរៈយុទ្ធ ​ថែល ថៃ ​និង​សុខ សីឡាលីន ​សុទ្ធ​តែ​បង្ហាញ​វត្តមាន​ទាំង​អស់​នៅ​លើ​ឆាក​របស់​ក្រុមហ៊ុន​ស្រាបៀរ Tiger ​ដោយ​នាំ​មក​ជាមួយ​នៅ​បទ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន ​រួម​ជា​មួយ​ក្បាច់​រាំ​ដ៏​រស់រវើក​ផង​ដែរ។ មិន​ឱ្យ​ចាញ់​តារា​ចម្រៀង​នៅ​លើ​ឆាក​នោះ​ទេ ​អ្នក​គាំទ្រ​ដែល​អង្គុយ​ពិសា​ស្រា​បៀរ Tiger ​នៅ​តុ​ស្ដាប់​បទ​ចម្រៀង​នោះ ក៏​មាន​ខ្លះ​ឆ្លៀត​រាំ​តាម​ផង​ដែរ ព្រោះ​អី​តន្ត្រី​កន្ទ្រាក់​អារម្មណ៍​ខ្លាំង​ពេក។

ចង់​ដឹង​ថា​យប់មិញ សប្បាយ​យ៉ាង​ណា​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ មុន្នីរម្យ