ព្រឹក​មិញ អ្នក​គាំទ្រ​កាន់​តែ​រំភើប​ព្រោះ​ជិត​រក​ឃើញ​ម្ចាស់​ជើង​ឯក​នៅ​មណ្ឌល​កំពង់ចាម

  • 2017-03-05 06:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ Tiger Street Football Festival 2017 ​នៅ​មណ្ឌល​កំពង់​ចាម ​ឈាន​ដល់​ថ្ងៃ​ទី​២​ហើយ ​ដោយ​នៅ​ល្ងាច​នេះ​ក្រុម​ជើង​ឯក​នឹង​រក​ឃើញ​ជាក់​ជា​មិន​ខាន អម​ជាមួយ​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ។

ដោយ​ការ​ប្រកួត​កាន់​តែ​ស្វិតស្វាញ ​និង​ជិត​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​​រក​ម្ចាស់​ជើង​ឯក​នៅ​មណ្ឌល​នេះ​​អ្នក​គាំទ្រ​ក្រុម​ទាំង​អស់​ដែល​បាន​ឈ្នះ​ឈាន​ដល់​ថ្ងៃ​ទី​២​នេះ កាន់​តែ​រំភើប​បុក​ពោះ​មែនទែន​ហើយ។ យ៉ាងណាមិញ ​ដូច​កាល​ពី​ព្រឹកមិញ​ ​សំឡេង​ស្រែក​ហ៊ោ​សឹង​តែ​ស្ដាប់​អ្វី​ដែល​ឮ​ពី​អ្នក​គាំទ្រ​ពិត​ជា​ធ្វើ​ឱ្យ​កីឡាករ​ក្នុង​ទីលាន​លេង​មិន​ចេះ​ហត់​នោះ​ទេ។ ដូច្នេះ​អ្នក​នៅ​ខេត្ត​កំពង់​ចាម​ទាំង​អស់ ​ចង់​ដឹង​ថា​សប្បាយ​និង​ការ​ទស្សនា​ការ​ប្រកួត​ Tiger Street Football Festival 2017 ​យ៉ាងណា ​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា ព្រោះ​ល្ងាច​នេះ​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។

ចំពោះ​ប្រាក់​រង្វាន់​វិញ ​សម្រាប់​មណ្ឌល​កំពង់​ចាម ​អ្នក​លេខ ​១ ​ទទួល​បាន ​១៥០០ ​ដុល្លារ លេខ ​២ ​ទទួល​បាន ​១០០០ ដុល្លារ លេខ​៣ ទទួល​បាន​ ៥០០ ដុល្លារ និង​លេខ ៤ ទទួល​បាន​ ២០០ ដុល្លារ។ ខណៈ​ដែល​២​ក្រុម​ទៀត ​មិន​ទទួល​បាន​ប្រាក់​រង្វាន់​ទេ តែ​ក្រុមហ៊ុន Tiger ​នឹង​រ៉ាប់រង​ចំពោះ​ការ​ចាយ​វាយ​របស់​ពួកគេ​អំឡុង​ពេល​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ មុន្នីរម្យ