Inter KPC ​ម្ចាស់​ជើង​ឯក Tiger Street Football Festival 2017 ​នៅ​មណ្ឌល​កំពង់​ចាម

  • 2017-03-05 13:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមInter KPC ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Tiger Street Football Festival 2017 ​នៅ​មណ្ឌល​កំពង់​ចាម​ហើយ ​ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​ស្វិតស្វាញ​អស់​រយៈ​ពេល​២​ថ្ងៃ​មក​នេះ។

ក្រុម Inter KPC ​ដែល​ពោរពេញ​ដោយ​កីឡាករ​ល្អ​ៗ​ច្រើន​នោះ ​បាន​យក​ឈ្នះ​ដៃ​គូ​ប្រកួត​តាំង​ពី​ម្សិលមិញ​មក យ៉ាង​ស្រួល​ៗ​បំផុត ខណៈ​ដែល​វគ្គ​ផ្ដាច់ព្រ័ត្រ​ក៏​ដូចគ្នា ​ពោល​គឺ​យក​ឈ្នះ​ក្រុម​លេខ​២ ​តោ​ខ្មៅ​ក្រុង​សួង ​ក្នុង​លទ្ធផល ៦-០ ​ឯ​ណោះ។ យ៉ាងណាមិញ ​ចំពោះ​ក្រុម​លេខ​៣​វិញ​បាន​ទៅ​លើ​ក្រុម ​SARONGDY FC ​និង​ក្រុម​លេខ​៤​បាន​ទៅ​លើ​ក្រុម​ក្អែក​ស។

ក្រុម​ទាំង​៤​នេះ សុទ្ធ​តែ​ទទួល​បាន​ប្រាក់​រង្វាន់​ទាំង​អស់​ដោយ​ចំណាត់​ថ្នាក់​លេខ​១ Inter KPC ​បាន ១ ៥០០​ដុល្លារ​អាមេរិក ​លេខ​២ ​ក្រុម​តោ​ខ្មៅ​ក្រុង​សួង ​បាន​១០០០​ដុល្លារ​អាមេរិក ​លេខ​៣ ​ក្រុម SARONGDY FC ​ទទួល​បាន​៥០០​ដុល្លារ និង​លេខ​៤​ក្អែក​ស ​ទទួល​បាន​២០០​ដុល្លារ។ បន្ថែម​ពី​លើ​ទឹក​ប្រាក់​នេះ​ដែរ ក្រុម​នីមួយ​ៗ​នឹង​ទទួល​បាន​ស្រាបៀរ Tiger ​៥​កេះ​ផង​ដែរ។

ដោយ​ឡែក​នៅ​មណ្ឌល​កំពង់​ចាម​នេះ ​នឹង​យក​៦​ក្រុម​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ ​ដោយ​៤​ក្រុម​ខាង​លើ​មាន​ឈ្មោះ​ស្វ័យប្រវត្តិ​ទៅ​ហើយ ខណៈ​ដែល​២​ក្រុម​ទៀត​គឺ​ Justice FC ​និង Fox ​ក្រោយ​ពី​រក​ឃើញ​ថា​ពួកគេ​ជាប់​ជា​ក្រុម​លេង​ចាញ់​ល្អ​ជាង​គេ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម