សំបុត្រ VIP មួយ​សន្លឹក​អាចចូល​ទស្សនា​រហូត​ដល់ ១៣៨​រឿង ដោយ​សេរី

  • 2017-03-06 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​​ទស្សនិកជន​ដែល​ចង់​ទៅ​ទស្សនា​រឿង​​នៅ​មហា​ស្រព​ភាព​យន្ត​អន្តរជាតិ​​ (CIFF)​​ អាច​​សម្រេច​ចិត្ត​ទិញ​សំបុត្រ​បាន​២​ប្រភេទ​​​​​ចាប់​ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី៩ មីនា ឆ្នាំ​ ២០១៧នេះ​។

អ្នកនាង គឹម សោភា បាន​ឲ្យ​ដឹង​ថា​ ប្រភេទ​សំបុត្រ​ទី១​​ ទស្សនិកជន​ដែល​​​ទិញ​មួយ​សំបុត្រ​តម្លៃ​ ៥០០០​(ប្រាំ​ពាន់​រៀល​)​ អាច​ទស្សនា​បាន​តែ​មួយ​រឿ​ង​​ប៉ុណ្ណោះ​​។ ចំណែក​ឯ​ប្រភេទ​សំបុត្រ​ទី២​ វិញ គឺ​ជា​​សំបុត្រ​ VIP ​ដោយ​អ្នក​ទស្សនា​ចំណាយ​ត្រឹម​​តែ​ ៥០០០០ រៀល​ (ប្រាំ​ម៉ឺន​រៀល​)​អាច​ទៅ​មើល​គ្រប់​ខ្សែ​ភាព​យន្ត​ទាំង​ ១៣៨​ ​ដែល​មក​ពី​៣៥​ ប្រទេស​ចាប់​ពី​ថ្ងៃ​​ចាក់​បញ្ចាំង​រហូត​ដល់​ថ្ងៃ​​បិទ​បញ្ចាំង​។

ប្រ​ធាន​គ្រប់​គ្រង​ទូទៅ​នៅ​មហា​ស្រព​ភាព​យន្ត​អន្តរជាតិ​និយាយ​ថា អត្ថ​ប្រ​យោជន៍​​ដែល​ទទួល​បាន​ពី​សំបុត្រ​ VIP គឺ​អ្នក​ទស្សនា​អាច​ទៅ​ទស្សនា​រឿង​នៅ​ពេល​មួយ​ណា​ក៏​បាន​ដោយ​មិន​កំណត់​ពេល​​វេលា​ឲ្យ​តែ​ទំនេរ​ពី​ការ​ងារ ។​ "អ្វី​ដែល​ពិសេស​បើ​សិន​ជា​គាត់​ជាប់​រវល់​មិន​អាច​មក​មើល​បាន​គាត់​អាច​ផ្ទេរ​សំបុត្រ​ហ្នឹង​ទៅ​ឲ្យ​អ្នក​ផ្សេង​មក​មើល​ជំនួស​គាត់​ក៏បាន​ដែរ​មិន​មាន​បញ្ហា​អ្វី​ទេ​អូន​"។​​

គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ​ មហា​ស្រព​ភាព​យន្ត​អន្តរជាតិ​(CIFF) បាន​ដាក់​បញ្ចាំង​​ភាព​យន្ត​ខ្មែរ​ និង​ភាព​យន្ត​បរទេស​បាន​រយៈ​ពេល​៣​ថ្ងៃ​ហើយ​ដោយ​គិត​ចាប់​ពី ថ្ងៃ​ទី​ ៤ ដល់​ថ្ងៃ​ទី៦ ខែមីនា ឆ្នាំ​ ២០១៦​នេះ​៕

អត្ថបទ៖ ឆុង ស៊ីណាន