២ ចំណុច​ដែល​ផលិតករ​ "ផ្ទះ​សសរ​កណ្ដាល" ថា​ប្រិយ​មិត្ត​នឹង​ចាប់​អារម្មណ៍

  • 2017-03-07 02:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​សម្ពោធ​រឿង "ផ្ទះ​សសរ​កណ្ដាល" កាល​ពី​ម្សិល​មិញ​លោក​ ឌៀប សុវណ្ណដារ៉ា បាន​បង្ហើប​ពី​រចំណុច​សំខាន់ៗ ដែល​ទាក់​ទាញ​ក្នុង​ភាពយន្ត​ថ្មី​របស់​ខ្លួន​។

​​​លោក​និយាយ​ថា​ ចំណុច​ទាក់​ទាញទី​១​គឺ ការ​ប្ដូរ​តួ "កន្លង​មក​បង​ប្អូន​មាន​ការ​រិះ​គន់​ច្រើន​ថា​មាន​តែ​តួ​ដដែលៗ ឥឡូវ​ធ្វើ​ការ​ផ្លាស់​តួ​ថ្មី​ហើយ ​ចាំ​មើល​តើ​ពួក​គាត់​នឹង​​យល់​យ៉ាង​ណា​ទៀត"។ ឯ​ទី​២​ ផលិតករ​​រូប​នេះ​អះអាង​ថា​ គឺ​ចំណង​ជើង​ ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា "ផ្ទះ​សសរ​កណ្ដាល​" គឺ​ជា​ជំនឿ​របស់​ខ្មែរ​ដែល​មាន​តាំង​ដើម​មក​ ហើយ​គាំ​ទ្រ​នឹង​ចាប់​អារម្មណ៍។

បញ្ជាក់​ផង​ដែរ​ថា​ស្នាដៃ​ថ្មី​នេះ ​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តួ​ល្បី​ជា​ច្រើន​ដូចជា សាត រស្មី សូ លីហ្សា សុវណ្ណ រ៉ាផា បីអាយជី ពាក់មី ក្តឹប ពាង ប៉ែន ចំរុង ស៊ីនី ឌីបេន។

ភាពយន្ត​ដែល​ចំណាយ​ការ​ផលិត​អស់​ជាង​៣ម៉ឺន​ដុល្លារ​នេះ នឹង​ត្រូវ​ដាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី ០៨ មិនា​ នេះ​តទៅ​នៅ​គ្រប់​រោង​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា។

ទស្សនា​វីដេ​អូ អនុប្រធាននាយកដ្ឋានភាពយន្ត​ជាតិ​បំពាក់​កម្រង​ផ្កា​ដល់​តួ​សម្ដែង៖

អត្ថបទ៖ សុខណា