iPhone បាត់​ក៏​អាច​រក​ឃើញ​ បើ​ដាក់​មុខងារ​នេះ​

  • 2017-03-07 03:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ពិត​ទៅ​ Find My iPhone ដែល​ជា​មុខងារ​សម្រាប់​ស្វែង​រក​ទីតាំង​ទូរសព្ទ​ពេល​បាត់ មាន​យូរ​មក​ហើយ។​ ប៉ុន្តែ​សម្រាប់​​​ប្រិយមិត្ត​មួយ​ចំនួន​ពិសេស​អ្នក​ ដែល​​ទើប​ទិញ​ iPhone ប្រើ​ថ្មីថ្មោង មិន​បាន​ចាប់​អារម្មណ៍​ឬ​មិន​ទាន់​ដឹង​ថា​​ប្រើ​យ៉ាង​ម៉េច​ឲ្យ​ច្បាស់​នៅ​ឡើយ។

ដើម្បី​ដាក់​មុខងារ Find My iPhone ដំបូង​ចូល​ទៅ​កាន់ Settings > iCloud បន្ទាប់​មក Sign in ដោយ​ប្រើ​គណនី Apple ID របស់​អ្នក​ចូល រួច​ចុច Sign in។ រង់​ចាំ​បន្តិច​ រហូត​ដល់ iCloud បាន Verify រួច។ បន្ទាប់​មក​ចុច​ Merge ដើម្បី​ឲ្យ​ទិន្នន័យ​ពី Safari និង Contacts ជាដើម​ច្របាច់​ចូល (Merge) ក្នុង​ iCloud។

ក្រោយ​មក​នឹង​ឃើញ​ផ្ទាំង​ Find My iPhone Enabled លោត​ឡើង ហើយ​ចុច OK។

អូស​មក​ក្រោម ចុច​លើ Find My iPhone ហើយ​ត្រង់​មុខងារ Find My iPhone ត្រូវ​ប្រាកដ​ថា​បាន​បើក (ON)។ ចុច​បើក (ON) ត្រង់​មុខងារ Send Last Location ដើម្បី​​ផ្ញើ​ទីតាំង iPhone របស់​អ្នក​ទៅ Apple ពេល​ដែល​ iPhone ​​ជិត​អស់​ថ្ម។

ប្រើ Find My iPhone លើ iPhone

បើ​អ្នក​មិន​ទាន់​មាន​កម្មវិធី Find My iPhone លើ​ទូរសព្ទ iPhone ទេ អាច​ចូល​ទៅ​កាន់ App Store ហើយ​​ដោនឡូត ដំឡើង​លើ​ទូរសព្ទ​របស់​អ្នក។ ក្រោយ​ដំឡើង​រួច ចូល​ទៅ​កម្មវិធី Find My iPhone រួច​វាយ​អ៊ីម៉ែល​និង​លេខ​សម្ងាត់​ បន្ទាប់​មក Sign in។

អ្នក​នឹង​ឃើញ​ផែនទី​​បង្ហាញ​ពី​ទីតាំង iPhone ដែល​បាត់​នោះ។ ចុច​លើ សញ្ញា​ឧទ្ទាន​នៅ​រង្វង់​ជុំវិញ នោះ​អ្នក​នឹង​ឃើញ​ផែនទីលក្ខណៈ Standard, Hybrid, និង Satellite ដើម្បី​ដឹង​ពី​ទីតាំង​កាន់​តែ​ច្បាស់។

ចុច​លើ​​រង្វង់​មូល​ពណ៌​ខៀវ​នោះ រួច​ចុច​លើ Actions នៅ​​ផ្នែក​ខាង​ក្រោម​ទូរសព្ទ នោះ​អ្នក​នឹង​ឃើញ៖

  • Play sound – ទោះ​បី​ជា iPhone អ្នក​ត្រូវ​ដាក់​ Silent ក៏​ដោយ ពេល​អ្នក​ចុច​លើ​មុខងារ Play Sound នេះ iPhone ដែល​កំពុង​បាត់​នឹង​បន្លឺ​សំឡេង​ឡើង។

  • Lost mode – មុខងារ​នេះ តម្រូវ​ឲ្យ​អ្នក​វាយ​លេខ​ទូរសព្ទ​ ដែល​​អាច​ឲ្យ​អ្នក​ដទៃ​ដែល​រើស​បាន​ iPhone អ្នក ឃើញ​លេខ​ទូរសព្ទ​ហើយ​ខល​​ទាក់ទង​មក​ (បើ​​អ្នក​រើស​បាន​នោះ​ចិត្ត​ល្អ)។ លើស​នេះ អ្នក​អាច​សរសេរ​សា​ណាមួយ​ទុក​បង្ការ ដើម្បី​បង្ហាញ​ដល់​អ្នក​ដែល​បាន​រើស​​ទូរសព្ទ​អ្នក​។

  • Erase – នេះ​ជា​ជម្រើស​ចុង​ក្រោយ។ បើ​គិត​ថា​អស់​លទ្ធភាព​នឹង​​​រក iPhone ដែល​បាត់​មក​វិញ​ ឬ​មួយ​បារម្ភ​រឿង​ទិន្នន័យ​លើ​​ទូរសព្ទ​​អ្នក ត្រូវ​មនុស្ស​ដែល​រើស​បាន​ឆែកឆេរ​និង​ប្រើប្រាស់ អ្នក​អាច​​លុប​ទិន្នន័យ​គ្រប់​យ៉ាង​លើ iPhone ពី​ចម្ងាយ​បាន។

ប្រើ Find My iPhone តាម​កុំព្យូទ័រ

បើ​អ្នក​ប្រើ​តាម​កុំព្យូទ័រ គ្រាន់​តែ​ចូល​ទៅ​កាន់ icloud.com រូច Sign in។ ចុច​លើ Find My iPhone ហើយ​ត្រង់ All Devices ជ្រើស​យក​ឈ្មោះ iPhone របស់​អ្នក។ ត្រង់​នេះ​អ្នក​នឹង​ឃើញ​មុខងារ​ទាំង​បី Play Sound, Lost Mode និង Erase ដូច​គ្នា។ ចុច​លើ​សញ្ញា​បូក (+) ឬ​ដក (-) នៅ​​ជ្រុង​ខាង​ឆ្វេង​ផ្នែក​ខាង​លើ ដើម្បី​ពង្រីក​និង​បង្រួម​ផែនទី ងាយ​ស្រួល​មើល។

អត្ថបទ៖ ផាន់និត