អត្ថន័យ​សំខាន់​ជុំវិញ​​ព្រឹត្តិការណ៍ធំ​ អង្គរ​សង្ក្រាន្ត ២០១៧

  • 2017-03-07 04:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ធំ​បំផុត​ប្រចាំ​ឆ្នាំ គឺ អង្គរ​សង្ក្រាន្ត ២០១៧ ដែល​ត្រៀម​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត តែង​តែ​មាន​អត្ថន័យ​ប្លែកៗ​គ្នា​ជានិច្ច​ដោយ​ស្ប៉ត​ឆ្នាំ​នេះ​ផលិត​ដោយ​ផលិតកម្ម Apsara Mera ដដែល។

លោក​ ខាំ ភូរិ អ្នក​គ្រប់​គ្រង​ផលិតកម្ម Apsara Mera

លោក​ ខាំ ភូរិ អ្នក​គ្រប់​គ្រង​ផលិតកម្ម Apsara Mera និង​ជា​អ្នក​ផលិត​ស្ប៉ត​អង្គរ​សង្ក្រាន្ត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្ប៉ត​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ នេះ​គឺ​ផ្ដោត​ទៅ​លើ នារី​ខ្មែរ​ថត Selfie ពី​ទិដ្ឋភាព​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ទៅ​កាន់​ពិភព​លោក ដើម្បី​បង្ហាញ​ពី​វប្បធម៌​និង​ប្រពៃណី​​របស់​កម្ពុជា។

អ្នក​គ្រប់​គ្រង​ផលិតកម្ម​ខាង​លើ​បន្ថែម​​ថា "Concept Selfie នេះ​​គឺ​កំពុង​តែ​មាន​ភាព​ល្បី​ខ្លាំង​មិន​ត្រឹម​តែ កម្ពុជា​នោះ​ទេ​គឺ ពិភព​លោក​តែ​ម្ដង ហើយ​យើង​ឲ្យ​នារី​ខ្មែរ​ Selfie បង្ហាញ​ពិភព​លោក​ថា​យើង​មាន​អង្គរ​សង្ក្រាន្ត និង​ល្បែង​របាំ​ជា​ច្រើន​ទៀត"។

លោក​បន្ត​ថា ​ស្ប៉ត​អង្គរ​សង្ក្រាន្ត​ ២០១៧ នេះ​គឺ​មាន​ភាព​លំបាក​ច្រើន​ក្នុង​ការ​ផលិត​បើក​ធៀប​នឹង​ ឆ្នាំ​មុនៗ​ព្រោះ​ ឆ្នាំ​១០១៧ នេះ​គឺ​អំឡុង​ពេល​ព្រឹត្តិការណ៍​ឆ្នាំ​ ២០១៦ ដូច្នេះ​អ្វី​ៗ​ត្រូវ​តែ​ហ្មត់ចត់​​និង​ដំណើរ​ច្បាស់​លាស់ ព្រោះ​បើ​ពិធី​ចប់​ ដូច្នេះ​ដំណើរ​ការ​ថត​មិន​បាន​ជោគជ័យ​ដូច​គ្នា៕

ទស្សនា​ការ​បក​ស្រាយ​បន្ថែម​ពី លោក ខាំ ភូរិ អ្នក​ផលិត​ស្ប៉ត​អង្គរ​សង្ក្រាន្ត៖​​​​​​​​

ចុចអាន៖ ៥៤ ដុល្លារ យំ​​ភ្លាម​ៗ ខាំ ភូរិ ចាំ​មិន​ភ្លេច​តាំង​ពី​ចូល​សិល្បៈ

អត្ថបទ៖ Samedy

រូបភាពផ្ដល់ដោយ៖ Apsara Mera

អត្ថបទពេញនិយម