Man City ​ឱកាស​ប្រជែង​យក​ពាន​កាន់​តែ​ឆ្ងាយ ​ក្រោយ​ស្មើ​ Stoke City

  • 2017-03-09 02:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Manchester City ​​ដែល​ចង់​តាម​ប្រដេញ​ក្រុម​ Chelsea ​ដើម្បី​ចង់​ឈ្នះ​ពាន​ Premier League ​ពេល​នេះ​កាន់​តែ​​អស់​ឱកាស​​ហើយ ​បន្ទាប់​ពី​ធ្វើ​បាន​ត្រឹម​ស្មើ​ ០-០ ​ទល់​នឹង​ Stoke City ​នៅ​​ក្នុង​​ទឹក​ដី​ខ្លួន​ឯង ​​​ក្នុង​ការ​ប្រកួត​​បង្គ្រប់​សប្ដាហ៍​ទី​២៧ ​នៅ​កីឡដ្ឋាន​ Etihad ​​កាល​ពី​យប់​មិញ។

បើ​ទទួល​បាន​ជ័យ​ជម្នះ​យប់​មិញ Man City ​នឹង​ឡើង​ឈរ​លេខ​២ ​និង​​តាម​ពី​ក្រោយ​ Chelsea ​ដែល​ឈរ​កំពូល​តារាង​​តែ​៨​ពិន្ទុ​​ទេ​។ ​ប៉ុន្តែ​ពួកគេ​ធ្វើ​បាន​ត្រឹម​ស្មើ​ ​​ដូច្នេះ​បាន​ត្រឹម​នៅ​ចំណាត់​ថ្នាក់​លេខ​៣ ​មាន​៥៦​ពិន្ទុ ស្មើ​ Tottenham Hotspur ​និង​ចាញ់​​ក្រុម​​តោ​ខៀវ​ ១០​ពិន្ទុ។ ការ​ប្រកួត​​យប់​មិញ Man City ​គ្រប់​គ្រង​បាល់​ដល់​ទៅ​​៦៥% ​​ខណៈ​ដែល​ David Silva និង​ Aleksandar Kolarov ​ក៏​មាន​ឱកាស​ល្អ​ដែរ ​ប៉ុន្តែ​​នៅ​តែ​មិន​អាច​រក​គ្រាប់​បាន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​