នៅ​​ភ្នំពេញ​ចាប់​ផ្តើម​ព្រឹក​នេះ ស្វែង​រក​​ជើង​ខ្លាំង​១២ក្រុម សម្រាប់​ Tiger Street Football Festival 2017​

  • 2017-03-09 02:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ដ៏​ធំ Tiger Street Football Festival ២០១៧​​ នៅ​មណ្ឌល​ភ្នំពេញ​ចាប់​ផ្តើម​ប្រកួត​​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា​​នេះ​ដោយ​មាន​​​ក្រុម​សរុប​១២០ក្រុម​ចូល​រួម​ប្រកួត​ ប៉ុន្តែ​ក៏​ពិសេស​ដែរ​គឺ​ជ្រើស​រើស​យក​ក្រុម​ខ្លាំង​​១២​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស។

លោក​ ទុយ ​វិច្ឆិកា​

លោក​ ទុយ ​វិច្ឆិកា​ តំណាង​ឲ្យ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​និង​ប្រធាន​ក្រុម​បច្ចេកទេស​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​មាន​លក្ខណៈ​ពិសេស​ជាង​គេ​ទាំង​ក្រុម​ចូល​រួម​ប្រកួត និង​ក្រុម​ជយលាភី​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រទូទាំង​ប្រទេស។

កីឡាករតំណាងក្រុមនិមួយៗ

ភ្នំពេញ​ជា​មណ្ឌល​ចុង​ក្រោយ​​តម្រូវ​ឲ្យប្រកួត​ជម្រុះ​យក​​ក្រុម​ខ្លាំង​រហូត​ដល់​១២​ដោយ​សារ​មាន​ក្រុម​ចូល​រួម​ច្រើន​រហូត​ដល់​​១២០​ក្រុម។​​ ក្រុម​នីមួយ​ៗ​និង​កីឡាករ​​ទាំង​អស់​ត្រូវ​តែ​​ខិតខំ​ប្រកួត​ឲ្យ​អស់​សមត្ថភាព​ ប្រកួត​ដោយ​ស្មារតី​ Fair Play​ និង​គោរព​គណៈកម្មាធិការ​ មន្ត្រី​បច្ចេកទេស។ ​ នៅ​មណ្ឌល​​រាជធានីភ្នំពេញ​ ក្រុម​៤​ដែល​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ត្រូវ​​មាន​សិទ្ធិ​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ប៉ុន្តែ​ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​៤​។ ចំពោះ​៨​ក្រុម​ផ្សេង​ទៀត​គណៈកម្មាធិការ​បច្ចេកទេស​នឹង​សម្រេច​ជ្រើសរើស​​ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​ប្រកួត ​ក៏​ដូច​ជា​ការ​គោរព​គោលការណ៍​នា​នា​ នៃ​ការ​ប្រកួត​នា​កន្លង​មក​ផង​ដែរ។​

កីឡាករតំណាងក្រុមនិមួយៗ

Tiger Street Football Festival 2017​ នេះ​ជា​លើក​ទី៥​ ហើយ​ដែល​ក្រុមហ៊ុន​ស្រាបៀ​ Tiger​ រៀបចំ​ការ​ប្រកួត​បាល់ទាត់​ហ្វូសាល​នេះ​ឡើង។​ ការ​ប្រកួត​ជម្រុះ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​នេះ​មាន​រយៈ​ពេល​ ៣ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី៩​ ខែ​មិនា​ រហូត​ដល់ ​ថ្ងៃ​ទី១១​ ទើប​បញ្ចប់៕​

ព័ត៌មាន​ជា​ច្រើន​ទៀត​ សូម​ចុច៖ Tiger Street Football Festival 2017

អត្ថបទ៖ នួន ស៊ីណា​