មហោស្រព​​ភាព​យន្ត​អន្តរ​ជាតិ​ ធ្វើឲ្យ ស្វែង​ សុជាតា និង​ ឌុច លីដា Surprise ខ្លាំង​យប់​មិញ​

  • 2017-03-10 02:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

នៅ​ក្នុង​ពិធី​បិទ​មហោស្រព​ភាព​យន្ត​អន្តរ​ជាតិ​ (CIFF) កាល​ពី​យប់​មិញ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកនាង ស្វែង សុជាតា និង​ ឌុច លីដា ​Surprise យ៉ាង​ខ្លាំង​ដោយ​អ្នក​ទាំង​ពីរ​មិន​នឹក​ស្មាន​ថា​ បាន​ទទួល​ពាន​ជា​តារា​សម្ដែង​ស្រី​ដ៏​ឆ្នើម​របស់​ CIFF។

កញ្ញា ឌុច លីដា ​ទទួល​បាន​ពាន​​ជា​តារា​សម្ដែង​ស្រី​​ ដែល​មាន​សមត្ថភាព​សម្ដែង​បាន​ល្អ ក្នុង​ខ្សែ​ភាព​យន្ត​ជា​ច្រើន​រឿង​មាន​ដូច​ជា​រឿង "នារី​វេទ​មន្ត​" “ប៉ុបពី​ទៅ​ហូលីវូដ​" “ការ​ពារ​​ឧក្រិដ្ឋ​ជន" និង​ជា​ច្រើន​រឿង​ទៀត​។ នាង​ថា៖​ "ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ ព្រោះ​ខ្ញុំ​មិន​នឹក​ស្មាន​ថា​បាន​ទទួល​ពាន​ ជា​តារា​សម្ដែង​ស្រី​ដែល​មាន​សមត្ថភាព​សម្ដែង​បាន​ល្អ​ខ្ញុំ​សូម​អរគុណ​ដល់​ពុក​ម៉ែ​បង​ប្អូន​ដែល​ជួយ​គាំ​ទ្រ​ខ្ញុំ​កន្លង​មក​"។

ចំណែក​ឯ​តារា​សម្ដែង​ជើងចាស់​​ អាច​លេង​បាន​គ្រប់​ទម្រង់​ អ្នក​នាង ស្វែង សុជាតា បាន​រៀប​រាប់​ថា៖​" តាម​ពិត​ទៅ​ខ្ញុំ​អត់​បាន​ដឹង​ទេ​ ថ្ងៃ​ហ្នឹង​នាង​ខ្ញុំ​ទៅ​ថត​នៅ​កំពង់ស្ពឺ ហើយ​ល្ងាច​នេះ​ខ្ញុំ​មក​ផ្ដល់​ជា​កិត្តិយស​ដើម្បី​ចូល​រួម​ មិន​នឹក​ស្មាន​ថា​បាន​ពាន​សូម​អរគុណ​មែន​ទែន​ សម្រាប់​ពាន​រង្វាន់​ទី​៥​របស់​ខ្ញុំ​"។ រឿង​ ដែល​ធ្វើ​ឲ្យ​អ្នក​នាង​ ស្វែង សុជាតា ទទួល​បាន​ពាន​រង្វាន់​ពី​ CIFF រួម​មាន​៖ រឿង​ "សតិ​ជា​ទ្រុង​" និង​រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​​ប៉ា​របស់​ខ្ញុំ​" ។

ក្នុង​ពិធី​បិទ​មហោស្រព​ភាព​យន្ត​អន្តរ​ជាតិ​លើក​ទី​៧​(CIFF) នៅ​សាល​មហោស្រព​ចតុ​មុខ​ មាន​ការ​អញ្ជើញ​ចូល​រួម​យ៉ាង​ខ្ពង់​ខ្ពស់​ពី​ឯកឧត្ដម​ សោម សុគន្ធ​ រដ្ឋ​​លេខាធិការ​ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ លោក ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​ វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​ និង​ សិល្បករ​ សិល្ប ការិនី​ ព្រម​ទាំង​ផលិត​ករជា​ច្រើន​រូប​​ទៀត​។​​​​


អត្ថបទ៖ ឆុង ស៊ីណាន