លើក​ដំបូង យ៉ែម ស្រីពេជ្រ ប៉ះ​ចំ​ខ្មោច​ពេល​ជួប​ Freshie លេខ១​

  • 2017-03-10 04:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ យ៉ែម​ ស្រីពេជ្រ ទើប​តែ​ទទួល​បាន​តំណែង​តួ​ឯក​ក្នុង​រឿង​ថ្មី​របស់​ផលិតកម្ម​ ឥន្ទ្រានិម្មិត ដែល​មាន​ចំណងជើង​ថា​ "សសរកន្លោង" ដែល​រឿង​នេះ​នាង​ប៉ះ​ជាមួយ​តួ​ឯក​ប្រុស​ដំបូង ទ្រី តារាវុធ ចំ​រឿង​ខ្មោច​តែ​ម្តង។

ត្បិត​ថា​ជួប​គ្នា​ដំបូង​ក្នុង​រឿង "សសរកន្លោង"​ នេះ​មែន​តែ​ទាំង​ពីរ​នាក់​អះអាង​ថា​នឹង​រួម​គ្នា​សម្តែង​ឲ្យ​បាន​ល្អ ទៅ​តាម​អ្វី​ដែល​អ្នក​ដឹកនាំ​ចង់​បាន​។ ពួកគេ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​​តាំង​ពី​ចូល​សិល្បៈ​មក​ ​មិន​ដែល​បាន​សម្ដែង​ជា​តួ​អង្គ​ខ្មោច​ឡើយ​។ ទាំងពីរ​នាក់​​ខ្លាច​ខ្លាំង ប៉ុន្តែ​ព្យាយាម​ជំនះ​ ដើម្បី​ឲ្យ​រឿង​មួយ​នេះ​ដំណើរ​ការ​ល្អ​ និង​ទទួល​បាន​ជោគជ័យ​។

ស្តាប់​ការ​បកស្រា​យ​ពី​ អ្នក​ទាំង​ពីរ​ក្នុង​វីដេអូ​ខាង​ក្រោម៖

​​​

អត្ថបទ៖ ថា ម៉ាលីដា