Ozil ​បដិសេធ​​​ត​កុងត្រា​ថ្មី​ជាមួយ​ Arsenal ​ទោះ​​​ក្លឹប​ឲ្យ​ថ្លៃ​ឈ្នួល​ខ្ពស់​ដាច់​គេ

  • 2017-03-10 04:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil ​​​បាន​បដិសេធ​​មិន​ព្រម​បន្ត​កុងត្រា​ថ្មី​​ជាមួយ​ក្លឹប​ Arsenal ​នោះ​ទេ ​ទោះ​បី​ក្លឹប​នៅ​ទីក្រុង​ឡុងដុង​មួយ​នេះ​ ​បាន​ផ្ដល់​ថ្លៃ​ឈ្នួល​ឲ្យ​រូប​គេ​ច្រើន​ជាង​មុន​ទ្វេ​ជា​ពីរ ​និង​ថ្លៃ​បំផុត​ប្រចាំ​​ក្លឹប​ លើស​ Alexis Sanchez ​ទៀត​ក៏​ដោយ។

កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ ​​នៅ​ជាប់​កុងត្រា​​ជាមួយ​ Arsenal ​ដល់​​ចប់​រដូវ​កាល​ក្រោយ ​​ហើយ​បច្ចុប្បន្ន​ទទួល​បាន​ថ្លៃ​ឈ្នួល​ ១៤០​០០០​ផោន​ក្នុង​១​សប្ដាហ៍។ ​ប៉ុន្តែ​​​​បើ​តាម​ Mirror ​បាន​ឲ្យ​ដឹង​ថា ​Arsenal ​បាន​ព្យាយាម​លួងលោម​ Ozil ​ឲ្យ​បន្ត​កុងត្រា​ថ្មី ​ដោយ​ឲ្យ​ថ្លៃ​ឈ្នួល​គុណ​នឹង​ពីរ​គឺ ២៨០​០០០​ផោន​ក្នុង​១​សប្ដាហ៍ ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប ​ប៉ុន្តែ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ ​នៅ​តែ​បដិសេធ ​និង​ចង់​ចាក​ចេញ ​ក្រោយ​ចប់​រដូវ​កាល​នេះ។

រីឯ​ Sanchez ​ក៏​ Arsenal ​​គ្រោង​នឹង​​បន្ថែម​ថ្លៃ​ឈ្នួល​ឲ្យ​​ដល់​ ២០០​០០០​ផោន​ក្នុង​១​សប្ដាហ៍ ​លើ​កុងត្រា​ថ្មី​ផង​ដែរ ​ប៉ុន្តែ​​កីឡាករ​ជម្រើស​ជាតិ​ឈីលី​រូប​នេះ ​ក៏​កំពុង​តែ​ចង់​ចាក​ចេញ​​ពី​កីឡដ្ឋាន​ Emirates ​ក្រោយ​ចប់​រដូវ​កាល​នេះ​ដូច​គ្នា ​បន្ទាប់​ពី​​ Arsenal ​​ចាញ់​ Bayern Munich ​​សរុប​ទាំង​​ពីរ​ជើង​ ១០-២ ​ធ្លាក់​ចេញ​ពី​ UEFA Champions League៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​