សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ ​ធ្វើ​មហាសន្និបាត ​ប្រកាស​ប្រធាន​នៅ​អាណត្តិ​ទី​៥​

  • 2017-03-10 07:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ ​បាន​ធ្វើ​មហាសន្និបាត​របស់​ខ្លួន ​និង​ប្រកាស​ជា​ផ្លូវការ​ថា​ឯកឧត្តម ឧកញ៉ា ​រ័ត្ន សុខន ​នឹង​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​មួយ​នេះ​បន្ដ​ទៀត​សម្រាប់​អាណត្តិ​ទី​៥ ​ឆ្នាំ​២០១៧-២០២១។

ក្នុង​ឱកាស​នោះ​ដែរ ​ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​បញ្ជាក់​ថា​កាល​ពី​អាណត្តិ​មុន​នេះ ​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​បាន​រៀប​ចំ​ការ​ប្រកួត​ជា​ច្រើន​កម្រិត ​ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​នៅ​កម្ពុជា​ទាំង​អស់។ បន្ថែម​ពី​លើ​នេះ​ទៀត ​មួយ​ៗ​ឆ្នាំ​សហព័ន្ធ​មួយ​នេះ​ចាយ​ទឹក​ប្រាក់​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​នោះ​ទេ ​ក្នុង​ការ​ដំណើរ​ការ​ប្រកួត ​និង​រៀប​ចំ​បណ្ដុះ​ថ្នាល​យុវជន ត្រៀម​ទៅ​ស៊ីហ្គេម​នា​ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ។

ទន្ទឹម​គ្នា​នេះ​ដែរ ឯក​ឧត្ដម​ វាត់​ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា​ក៏​បាន​បង្ហាញ​ការ​សប្បាយ​ចិត្ត​ចំពោះ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​ខាង​លើ​នេះ​ដែរ។ បើ​ទោះ​ជា​មិន​ទាន់​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​នេះ​ជា​សញ្ញា​បញ្ជាក់​ថា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​កំពុង​តែ​ដើរ​ទៅ​មុខ ហើយ​ក៏​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​កាន់​តែ​ល្អ​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣​ផង​ដែរ។

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​សម្រាប់​អាណត្តិ​ថ្មី​ខាង​មុខ៖

១. ឯកឧត្តម ឧកញ៉ា ​រ័ត្ន សុខន ​ជា​ប្រធាន​សហព័ន្ធ

២. លោក សុខ វិសាល ​ជា​អនុប្រធាន

៣. កញ្ញា ​តៃ លីដា ​ជា​អគ្គលេខា​ធិការ

៤. លោក ប៊ុយ សុភ័ណ្ឌ ​អគ្គ​លេខា​ធិការ​រង

៥. អ្នក​ស្រី ប៊ូ កានីយ៉ា ​ជា​អគ្គ​ហិរញ្ញឹក

៦. លោក តែ សុខហុង ​សមាជិក

៧. លោក រស់ ជាតិ ជា​សមាជិក

៨.លោក តេង សំណាង ​ជា​សមាជិក

៩. លោក Lee Sang Mook ​ជា​សមាជិក

អត្ថបទ៖ មុន្នីរម្យ