​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​សប្ដាហ៍

  • 2017-03-11 06:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១- ក្រុមហ៊ុន​ Samsung កំពុង​ពិភាក្សា​ជាមួយ​បណ្ដា​រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​សាងសង់​រោងចក្រ​ផលិត​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ក្នុង​ផ្ទះ​ក្នុង​ទឹក​ដី​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ ដើម្បី​បង្កើត​ការងារ​ដល់​ប្រជាជន​អាមេរិក​ផង និង​ដើម្បី​គេច​ផុត​ពី​ការ​ដំឡើង​ពន្ធ​ពី​ការ​នាំ​ចូល​ទំនិញ​ចូល​ប្រទេស​នេះ​ផង។

២- ក្រុមហ៊ុន​លក់​ទំនិញ​ដ៏​ធំ​របស់​ចិន Alibaba បាន​ដាក់​ចេញ​នូវ​គោលដៅ​រក​ចំណូល​បន្ថែម​តាម​រយៈ​ការ​ផ្សព្វផ្សាយ​លើ​ទូរសព្ទ​ឱ្យ​បាន​២៤​ពាន់​លាន​ដុល្លារត្រឹម​ឆ្នាំ​២០១៩​។ ការ​ដាក់​ចេញ​នេះ​ត្រូវ​បាន​ស្ថាប័ន​ជំនាញ eMarketer ទស្សន៍​ទាយ​ថា​នឹង​អាច​បាន​សម្រេច​។

៣- ចំណត​ឡាន​ក្រុង​ថ្មី​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​នឹង​លេច​ចេញ​ជា​រូបភាព មិន​ត្រឹម​តែ​បម្រើ​ការ​ធ្វើ​ដំណើរ​រហ័ស​ទាន់​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ជា​ការ​កម្សាន្ត​នានា​ដូច​ជា ការ​ប្រើ​ប្រាស់​ WiFi ដោយ​ឥត​គិត​ថ្លៃ អាន​សៀវភៅ ឬ​ជិះ​ទោង​នៅ​ទី​នោះ​។

សូមទស្សនាវីដេអូ

អត្ថបទ៖ សរ សុគន្ធី

អត្ថបទថ្មី