"ស្នូរ​ជើង​អ្នក​ណា​" ជ្រើស​រើស​តួ​សម​តាម​សាច់​រឿង​ មិន​​បាន​ជ្រើស​តា​ម​ទី​ផ្សារ​ភាព​យន្ត​ទេ​​

  • 2017-03-13 03:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​នេះ​ផលិត​កម្ម​ Wonder Film បាន​ធ្វើ​ពិធី​ក្រុង​ពាលី​រឿង​ "ស្នូរ​ជើង​អ្នកណា​" នៅ​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​ និង​ជា​ស្នា​ដៃ​ថ្មី​ទី​៣របស់​ខ្លួន​​​។​ ក្នុង​នោះ​ដែរ​លោក សែម វិសាល ចាងហ្វាង​ផលិត​កម្ម​ និង​ជា​អ្នក​និពន្ធ​បាន​លើក​ឡើង​ថា​ រឿង​នេះ​លោក​បាន​ជ្រើស​រើស​តួ​ឲ្យ​ស័ក្ត​សម​ជាមួយ​សាច់​រឿង​ ​មិន​បាន​ជ្រើស​រើស​តួ​តាម​ទី​ផ្សារ​ភាព​យន្ត​ទេ​។

លោក ថា​៖ "​យើង​មើល​លំនាំ​ដូច​ជា​ខ្សែ​ភាព​យន្ត​ខ្លះ​បាន​ឈាន​មុខ​គេ​មិន​បាច់​ត្រូវ​ការ​តួ​ល្បី​សូម្បី​តែ​ម្នាក់​ទេ​ ដូច្នេះ​ហើយ​ការ​កំណត់​របស់​ខ្ញុំ​តាំង​ពី​ដើម​រហូត​មក​ដល់​ឥឡូវ​ ខ្ញុំ​មិន​ដែល​ព្រួយ​បារម្ភ​អំពី​រឿង​តួ​ទេ​ខ្ញុំ​ព្រួយ​បារម្ភ​ទៅ​លើ​តែ​គុណ​ភាព​តែ​ប៉ុណ្ណោះ​ រឿង​ដែល​ល្អ​មើល​គឺ​អាស្រ័យ​ទៅ​លើ​ការ​យើង​ជ្រើស​រើស​តួ​ឲ្យ​សម​ហ្នឹង​សាច់​រឿង​។បាទ​ខ្ញុំ​សូម​បញ្ជាក់​គ្រប់​រឿង​ទាំង​អស់​របស់​ផលិត​កម្ម​ Wonder Film មិន​ចម្លង​គឺ​សរសេរ​ថ្មី​ទាំង​អស់​ ទាំង​ឈុត​ឆាក​ ការ​តាក់​តែង​និពន្ធ​សាច់​រឿង​ឆ្អឹង​រឿង​ទូទៅ​គឺ​ថ្មី​សុទ្ធ​សាត​មួយ​រយ​ភាគ​រយ​បាទ​"។

រឿង​នេះ​យើង​នឹង​ចេញ​ថត​នៅ​ថ្ងៃ​ទី ១៧ ខែ​មិនា ឆ្នាំ​ ២០១៧ នេះ​បាទ​"។

លោក​បន្ថែម​ថា​ រឿង​ "ស្នូរ​ជើង​អ្នក​ណា​" ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​​ខ្មោច​បែប​ភ័យ​រន្ធត់​ និង​មាន​ចំណុច​អប់រំ​ជា​ច្រើន​នៅ​ក្នុង​រឿង​ទាំង​មូល​​។ ចំពោះ​រឿង​មួយ​​​នេះ​ដែរ​ក្រុម​ការ​ងារ​របស់​លោក​​ត្រៀម​ចំណាយ​ពេល​ថត​រយៈ​ពេល​៣​ ខែ​​ចំណែក​ទីតាំង​ជ្រើស​រើស​យក​ក្រុង​​តា​ខ្មៅ​ដើម្បី​ថត​​នៅ​ថ្ងៃ​ទី ១៧ ខែមិនា ឆ្នាំ ២០១៧ ខាង​មុខ​នេះ​ហើយ​។

រឿង​ "ស្នូរ​ជើង​អ្នក​ណា" ជា​ខ្សែ​ភាព​យន្ត​ទី​៣​បន្ទាប់​ពី​រឿង​ "ប្រាសាទ​កំបាំង​មុខ​" និង​រឿង​ "ផ្ទះ​ចិញ្ចឹម​ខ្មោច​" ។ ខ្សែ​ភាព​យន្ត​មួយ​​នេះ​ចូល​រួម​សម្ដែង​ដោយ​ លោក សេម លីងលីង នីតា លោក ហេង លោក ណារ៉ា និង​តារា​កិត្តិយស​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត​៕​​​​

​​ ​

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម