Victory Youth ​​គ្រង​ជើង​​ឯក Tiger Street Football Festival 2017 ទូទាំង​ប្រទេស

  • 2017-03-13 02:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ Victory Youth ​បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់​ Tiger Street Football Festival 2017 ទូទាំង​ប្រទេស​ ​ដោយ​យក​ឈ្នះ​ក្រុម​ Siem Reap FC ២-១​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ល្ងាច​ម្សិល​មិញ​នៅ​កោះ​ពេជ្រ​។

​​ចំណែក​ក្រុម​លេខ ៣​បាន​ទៅ​ វនីដា C ​ដោយ​យក​ឈ្នះ​ក្រុម GLF FC ​៣-២​។ សម្រាប់​ប្រាក់​រង្វាន់​ក្រុម​ឈ្នះ​ជើងឯក​ទទួល​បាន​ ១៥ ០០០​ដុល្លារ​ ជើងឯករង ៥ ០០០​ដុល្លារ​ ចំណាត់ថ្នាក់លេខ ៣ ​បាន ​២ ៥០០​ដុល្លារ​ ចំណាត់ថ្នាក់លេខ ៤ ​បាន ១០០០ ​ដុល្លារ​។

សម្រាប់​ការ​ប្រកួត​​ទូទាំង​ប្រទេស​នេះ​មាន​ក្រុម​ចំនួន ៤០ ដែល​ចម្រាញ់​យក​ពី​ខេត្ត​ព្រះ​សីហនុ​ ៦​​ក្រុម ខេត្ត​បាត់ដំបង​ ៦​ក្រុម​​ខេត្ត​សៀមរាប​ ១០ ក្រុម​​ខេត្ត​កំពង់​ចាម​៦​ក្រុម និង​​​ក្រុង​ភ្នំពេញ​ ១២​ក្រុម៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​