កុំ​ខក​ខាន​ BarCamp រតនគិរី​ បើ​​​ស្រលាញ់​​និង​​ចូលចិត្ត​​ចែក​រំលែក​បច្ចេកវិទ្យា​​​ថ្មីៗ​!

  • 2017-03-13 05:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“បារខែមរតនគិរី២០១៧” ជា​​ព្រឹត្តិការណ៍​​ចែក​​រំលែក​​ចំណេះ​ដឹង​​លើក​​កម្ពស់​​វិស័យ​​ទេសចរណ៍ ​បដិសណ្ឋារកិច្ច​​និង​​​បច្ចេកវិទ្យា ដែល​​នឹង​ប្រមូល​ផ្ដុំ​ការជួបជុំ សហគ្រិនវ័យក្មេង អ្នកជំនាញ ខាងអាជីវកម្ម អ្នកជំនាញបច្ចេកវិទ្យា សាស្ត្រាចារ្យ និងនិស្សិត ដើម្បីចែករំលែក ចំណេះដឹងនិងបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើមជំនួញ​ ព្រមទាំងមានការតាំង​បង្ហាញ ផលិតផល​ អាជីវកម្ម សេវាកម្មផងដែរ។

បារខែម (BarCamp) គឺជាឈ្មោះកម្មវិធីដែលបង្កើតឡើងលើកដំបូងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ក្នុងគោលបំណងប្រមូល ផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក តាមទម្រង់ថ្មីមួយ ដែលអាចចែករំលែកនូវអ្វី ដែលខ្លូន ចង់ចែករំលកទៅកាន់មនុស្ស ដែលចាប់អារម្មណ៍​​ ប្រធានបទនោះ។ ទម្រង់មួយនេះ ត្រូវបានអ្នកចូលរួម យកទៅបង្កើតតាមតំបន់ មូលដ្ឋានរបស់គេ ហើយព្រឹត្តិការណ៍នេះបានរីកសាយ ទូទាំងពិភពលោក ព្រឹត្តិការណ៍នេះបាន រៀបចំឡើងនៅតាមបណ្ដាទីក្រុងជាង ៤៥០ទីក្រុងលើពិភពលោក។

បារខែមក្នុងប្រទេសកម្ពុជា​ បាន​ពង្រីក​កម្មវិធី​នេះ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ រួម​មាន៖ រតនគីរី បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្ទឹងត្រែង កំពត ព្រះសីហនុ តាកែវ ក្រុងភ្នំពេញ រួច​មក​ហើយ ។ តាមរយៈ​ព្រឹត្តិការណ៍​​ បាខែម​​កម្ពុជា យើង​​បាន​ចែក​រំលែក​ចំណេះ​ ដឹង​ជា​ច្រើន ទាក់ទង​នឹង បច្ចេកវិទ្យា​អ៊ីនធឺណិត​ វែប​សាយ បច្ចេកវិទ្យា​ទូរស័ព្ទ​ បច្ចេកវិទ្យា​ប្រព័ន្ធ​ ផ្សព្វផ្សាយ​សង្គម សហគ្រិនភាព ​អាជីព​ការងារ និងជំនួញ។

កម្មវិធី​នេះ​បាន​រៀប​ចំ​ជា​រៀងរាល់​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០៨ រហូត​មក​ដល់​បច្ចុប្បន្ន ដោយឡែក​បារខែម​រតនគិរី​បាន​ធ្វើ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៣ មក​ផង​ដែរ​។

បារខែមរតនគីរី ២០១៧ ក្នុងឆ្នាំនេះ

បារខែមរតនគិរី ២០១៧ នៅខេត្តដាច់ឆ្ងាយពីរាជធានីភ្នំពេញ តែមិនជាឧបសគ្គ ដែល​ បារខែមរតនគិរីបានមកដល់ហើយក្រោមប្រធានបទ សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ថ្ងៃទី ១ – ២ មេសា ២០១៧

ទីកន្លែង៖ សាលាអន្តរជាតិ អាស៊ាន ប្រីដ ខេត្តរតនគីរី ផែនទី : https://goo.gl/maps/qQMvPjXqdL62 ព័ត៌មានលម្អិត :លេខទូរស័ព្ទ: ០១០ ៣០​ ៧៥​ ៧៥ អ៊ីម៉ែល: info@barcampcambodia.org ចូលរួមដោយសេរី ឥតគិតថ្លៃ – It’s FREE Official Social Media Hash-Tag : ‪#‎barcampRatanakiri

អត្ថបទ៖ រក្សា

អត្ថបទថ្មី